ខេត្តស្វាយរៀង៖ ឯកឧត្តម ជុក មុន្នី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា ទីប្រឹក្សាក្រសួងសុខាភិបាល ជាប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយឧបត្ថម្ភសង្កាត់ស្វាយរៀង នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២ (នៅសាលទីស្នាក់ការគណបក្សក្រុងស្វាយរៀង) ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកចៅសង្កាត់ស្វាយរៀងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយរៀង ពីសកម្មភាពការងារអស់រយៈពេល៥ ឆ្នាំចាប់ឆ្នាំ២០១៧ ដល់២០២២កន្លងមក ។ ឯកឧត្តមវេជ្ជបណ្ឌិតកែរ រដ្ឋា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយឧបត្ថម្ភសង្កាត់ស្វាយរៀង បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្តរបស់សមាជិក សមាជិកា នៃគណបក្សប្រជាជន សង្កាត់ស្វាយរៀង ដែលបានចូលរួមចំណែកលើកកម្ពស់ និងគាំទ្រនូវគោលនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។
ឯកឧត្តមវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើឲ្យប្រទេសកម្ពុជាមួយនេះ ទទួលបាននូវសិទ្ធិសេរីភាព ថេរភាពនយោបាយ សន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចំរើនអភិវឌ្ឍន៏លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានេះ ។
បន្ទាប់មកឯកឧត្តម ជុក មុន្នី ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារពង្រឹងបក្សបានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការបក្សបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យទទួលបានជោគជ័យនៅក្នុងមូលដ្ឋានសង្កាត់របស់យើង។
ឯកឧត្តមបានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងមកមានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត៕វ/រ
No comments:
Post a Comment