ខេត្តព្រៃវែង៖ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យព្រៃព្នៅ បានរៀបចំមានការជូនរង្វាន់ដល់សិស្សជ័យលាភី មេដាយមាស មេដាយប្រាក់ និងចំណាត់ថ្នាក់កិត្តិយសលើមុខវិជ្ជ អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិឡា ឆ្នាំសិក្សា ២០២១-២០២២ ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ី ធួក អភិបាលស្រុកពារាំងនិងឯកឧត្តម កៅ កេសារៈ អនុប្រធានក្រុមការងារចុះជួយឃុំព្រៃព្នៅ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវង។
ឱកាសនោះ លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ បានលើកឡើងថា៖ នេះជាមោទនភាពធំបំផុតរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ដែល សិស្សានុសិស្សនៅ វីទ្យាល័យ ព្រៃព្នៅ តែងតែទទួលបានលទ្ធផលល្អក្នុងការសិក្សាជារៀងរាល់ឆ្នាំហើយមានការកោតសរសើរដល់វិទ្យា ល័យព្រៃព្នៅគ្រប់ទីកន្លែង។
លោកបន្តថា ជាក់ស្តែងនៅឆ្នាំសិក្សា ២០២១-២០២២នេះ ការប្រលងសិស្សពូកែ នៅថ្នាក់ស្រុក យើងទទួល សិស្សប្រឡងជាប់ចំនួន ១៣ នាក់ ស្រីចំនួន ៩នាក់ សិស្សប្រឡងជាប់សិស្សពូកែថ្នាក់ខេត្តមានចំនួន ៩ នាក់ ស្រីចំនួន៥ នាក់។ ហើយកាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តសៀមរាបបានរៀបចំប្រឡងសិស្សពូកែទូទាំងប្រទេស ជាមោទនភាព យើង បានបញ្ជូនសិស្សានុសិស្សចំននួន ៩ រូបទៅចូលរូមប្រកួត ដោយទទួលបានលទ្ធផលចំនួន ៦ រូបក្នុងនោះ ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ ទទួលបានលេខ ១ “មេដាយមាស និងលេខ ២ ទទូលបាន មេដាយប្រាក់។ ចំពោះថ្នាក់ទី៩ ផ្នែកអក្សរសិល្ប៍ខ្មែរ បានទទូល មេដាយមាស ១ ម្នាក់ ក្រៅពីនុះបានទទូលចំណាត់ថ្នាក់កិតិ្តយស ហើយសិស្សដែលទទួលបានជ័យលាភីនៅពេលនេះ សុទ្ធតែជា សិស្សស្រី។
ឯកឧត្តម កៅ កេសារៈ អនុប្រធានក្រុមការងារចុះជួយឃុំព្រៃព្នៅ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំព្រៃព្នៅ បានមានប្រសាសន៍ថា កត្តាដែលនាំឲ្យមានសិស្សប្រឡងជាប់ទទួលបានលទ្ធផលដ៏ប្រសើរនេះ ក៏ជាការរួមចំណែកក្នុងការយកចិត្ត ទុកដាក់ពីគណៈនាយក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ជាពិសេសដោយសារមានការខិតខំប្រឹង ប្រែងរៀនសូត្រ តស៊ូព្យាយាមស្រាវជ្រាវ លើមេរៀន និងឯកសារផ្សេងៗរបស់សិស្សខ្លួនឯងផ្ទាល់ទើបទទូលបាននូវលិទ្ធផលនាពេលនេះ។
លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានមានប្រសាសន៍ថា ចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និង ជាផ្នែកមួយដែលជួយឲ្យយើង ប្រែក្លាយជាមនុស្សអវិជ្ជា ជាមនុស្សមានចំណេះដឹងអភិវឌ្ឍខ្លួន និងក្រុមគ្រួសារព្រមទាំងសង្គមជាតិ នឹងក្លាយខ្លួនទៅជាគំរូល្អដល់ប្អូនៗជំនាន់ក្រោយឲ្យគាត់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនដូចជារៀមច្បងនាពេលនេះ។
លោក អភិបាលស្រុក ក៏សូមផ្តាំផ្ញើដល់ប្អូនៗ ដែលជាយុវជន និងជាទំពាំងស្នងឬស្សីនេះ ទោះបីជាយើងបានជាប់ជាសិស្សពូកែ ក៏ពិតមែនក៏ប៉ុន្តែយើងមិនត្រូវបោះបង់ការសិក្សារៀនសូត្រនោះទេត្រូវបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រនេះជាបន្តទៀត ដើម្បីជួយ ដល់សង្គមជាតិ និងក្រុមគ្រួសារយើងមានការរីកចម្រើនទៅមុខជានិច្ច និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀណ។
ក្នុងនោះប្អូនៗបានសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាពន់ពេកដែលទទួលបានជ័យលាភីសិស្សពូកែនាពេលនេះ ហើយប្អូនៗក៏បានផ្ដាំផ្ញើដល់ ប្អូនៗដែលជាសិស្សជំនាន់ក្រោយត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យពូកែដើម្បីទទូលបានលទ្ធផលល្អដូចពួកខ្លួននេះ។
ដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលជាប់ជ័យលាភីនោះឯកឧត្តម ប៉ែន វិបុល បានផ្ដល់ជូនថវិកាដល់សិស្ស តែទទួលបានមេដាយមាសចំនួនពីរនាក់ នៅក្នុងម្នាក់ៗ ១ លានរៀល មេដាយប្រាក់ ៧០ ម៉ឺនរៀល និងប្អូនជាប់ចំណាត់ថ្នាក់កិត្តិយស ចំនួន ៣ នាក់ក្នុងម្នាក់ ៤០ ម៉ឺនរៀល ក្នុងនោះលោក ផែង អូន ប្រធានការិយាល័យស្រុកពារាំង ឧបត្ថម្ភដល់សិស្សជ័យលាភីទាំង ៦ នាក់ ក្នុងម្នាក់ ១០ ម៉ឺនរៀល ព្រមទាំងលោកគ្រូពីអ្នកដែលបានបង្រៀនសិស្សជាប់ជ័យលាភី ដោយលោកគ្រូម្នាក់ បង្រៀនសិស្សជាប់ចំនួន ៤ នាក់ទទួលបានថវិកា ៤០ ម៉ឺនរៀល និងលោកគ្រូម្នាក់ទៀតបង្រៀនសិស្សជាប់ ២ អ្នក ទទួលបាន ២០ ម៉ឺនរៀល។ ហើយលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង បានឧបត្ថម្ភសិស្សជ័យលាភីទាំង ៦ នាក់ក្នុងម្នាក់ ១០ ម៉ឺនរៀល និងលោកអភិបាលស្រុក បានឧបត្ថម្ភសិស្សជ័លាភី ទាំង ៦ នាក់ ក្នុងម្នាក់ៗ កាដូ ១ និងថវិកា ៥ ម៉ឺនរៀល ក្នុងនោះដែរសាលា បានឧបត្ថម្ភដល់សិស្សដែលជាប់ជ័យលាភី មេដាយមាស ចំនួនពីរនាក់ ក្នុងម្នាក់ 30 ម៉ឺនរៀល និងមេដាយប្រាក់ម្នាក់ថវិកា ២០ ម៉ឺនរៀល ព្រមទាំងសិស្សទទួលបានចំណាត់ថ្នាក់កិត្តិយសចំនួន ៣ នាក់ម្នាក់ៗ ១០ ម៉ឺនរៀលផងដែរ៕វ/រ
No comments:
Post a Comment