បន្ទាយមានជ័យ៖នៅថ្ងៃពុធ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹង លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជារផ្ទាល់កម្លាំងផ្នែកជំនាញ
បានទទួលបណ្ដឹងពីឈ្មោះឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹង
លោក ឈិន ហ៊ុន បានប្រាប់ឲ្យដឹងថា៖ នៅថ្ងៃខែឆ្នាំ ដ៏ដែលវេលាម៉ោង១៣និង១០ នាទី មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ប្រុសអាយុប្រហែល១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ដែលគាត់យកម៉ូតូទុកនៅខាងមុខផ្ទះដោយបម្រុងយកម៉ូតូដាក់លើឡាន ទៅព្រំ ខេត្តប៉ៃលិនអោយកូនជិះ ហើយម៉ូតូនោះខ្លួនបានដាក់សោរនៅហ្នឹងម៉ូតូមិនបានដកកូនសោរ ពេលនោះគាត់នៅក្នុងផ្ទះហើយលឺសំលេងបញ្ឆេះម៉ូតូ ពេលចេញមកក្រៅឃើញជនទាំងពីរជិះចេញ ហើយគាត់បានឃើញរត់តាមដែរតែរត់មិនទាន់។
ម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៌ស-ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GJ-1484 លេខតួ៥១០៩៥០០ លេខម៉ាស៊ីន៣១០៩៥០០។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបន្តទៀតថា៖
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។
បន្ទាប់ពីបានទទួលរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព ហើយធ្វើការស្រាវជ្រាវរកជនសង្ស័យ រហូតដល់ម៉ោង១៥និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានម៉ូតូម៉ាកដូចខាងលើ យកមកអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ។
ជនសង្ស័យចំនួន៣នាក់មានឈ្មោះ៖
១/-ឈ្មោះយឿន សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី ។
២/-ឈ្មោះនី ណារ៉ាក់ ហៅ រ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។
៣/-ឈ្មោះ ជួន កក្កដា ហៅប៉ូយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី។
ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹងទៀតថា៖
កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីអ្នកខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។
ក្រោយមកទៀត បានសួរនាំពីស្លាកលេខម៉ូតូដែលជនសង្ស័យបានដោះចោល និងកន្លែងស្នាក់នៅរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានចុះទៅដល់កន្លែងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅម្ដុំខាងក្រោយសាលាសង្កាត់ផ្សារកណ្ដាល ពេលដល់បន្ទប់បានឃើញបក្ខពួកជនសង្ស័យនៅក្នុងបន្ទប់មានគ្នា៥នាក់ ក្នុងនោះស្រី២នាក់ ហើយក៏បានយកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យទាំង៥នាក់មានឈ្មោះដូចខាងក្រោម៖
១/- ឈ្មោះឡ សុឃីម ហៅឃីម ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២/-ឈ្មោះ ស្រឿន ចំរើន ហៅប៉ុយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៣ឈ្មោះ រី ឆេត ហៅក្រៅ ង៉ោល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤/-ឈ្មោះ ម៉េង ម៉ី ហៅក្រៅអាជ្រុយ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៥/-ឈ្មោះឈ្មោះ ភារម្យ រក្សា ហៅសាសា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាសង្សារបស់ ហ៊ូរ រតនា ហៅចាវ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ជាមុខសញ្ញាឆក់ និងកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ក្រោយមកទៀតឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅបន្ទប់ជួលផ្លូវស្តង់តាងួនឈ្មោះស៊ីណា ម៉េងងួន ហៅងួន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៦នាក់ដែលកម្លាំងជំនាញបានឃាត់ខាងលើនេះ ជាបក្ខពួក និងជាអ្នកសមគំនិតក្នុងអំពើលួច។
ចំណែកបក្ខពួកផ្សេងទៀតបាន
រត់គេចខ្លួនមានឈ្មោះ៖
១/- ឈ្មោះគាំ ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅមណ្ឌល១ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
២/- ឈ្មោះជួង រ៉ាឌី ហៅអាសល់តូច ភេទប្រុស អាយុ១៩ឆ្នាំ ផ្ទះនៅក្រោយផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
No comments:
Post a Comment