ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម វាយតម្លៃជាក់ស្តែងការខូចខាតស្រូវប្រជាកសិករ ដោយសារទឹកជំនន់នៅស្រុកកំពង់ស្វាយជិត ៣០០០ហិតា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម វាយតម្លៃជាក់ស្តែងការខូចខាតស្រូវប្រជាកសិករ ដោយសារទឹកជំនន់នៅស្រុកកំពង់ស្វាយជិត ៣០០០ហិតា




    (កំពង់ធំ)៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំ និងអមដំណើរដោយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


    ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១បានថ្លែងថា ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង២០០០ហិតានេះ ឃើញមានស្រូវប្រមាណជា៥០ភាគរយប៉ុណ្ណោះ ព្រោះទីតាំងខាងលើនេះវាមិនស្រូវ ១០០ភាគរយនោះទេ គឺមានស្រូវ ស្មោង ស្រង៉ែ លាយឡំគ្នា។ ដូច្នេះសូមអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពបានត្រឹមត្រូវ និងច្បាស់លាស់ថា តើប្រជាកសិករយើងអាចមានលទ្ធិភាព បន្តធ្វើស្រូវប្រាំងក្នុងខែវិច្ឆិកា និងខែធ្នូបានដែរទេ ។ សូមស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំពីស្បៀងរបស់រដ្ឋ ហើយចែកជូនស្រូវពូជអោយគាត់តាមលទ្ធិភាពជាក់ស្តែង ។





    ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា ទឹកជំនន់ទាំងនេះគឺមិនអាចមានសភាពស្រក់ទេ គឺមានតែឡើងរហូត ព្រោះវាជាវស្សាហើយ  ។ យោងតាមរបាយការណ៍ខេត្តកំពង់ធំ នាពេលនេះគឺស្រូវវស្សាឆ្នាំនេះរងការប៉ះពាល់សរុបទូទាំងខេត្តជិត១ម៉ឺនហិតា។ 


      ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ឆ្នាំនេះស្រូវមានតម្លៃទាប ត្រឹមតែ៧០០រៀល ទៅ៨០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ប្រជាកសិករយើងគ្មានប្រាក់ចំណេញទេ គឺមានតែខាតដើម ខាតចុង គឺនិយាយជារួមទៅគឺប្រជាកសិករយើងមិនបានចំណេញសោះ នេះហើយវាមានការលំបាក ដូច្នេះមានតែ ការទាមទារដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលពិចារណាទៅលើការនាំចេញអង្ករ ។ 


     ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ឆ្នាំនេះមូលហេតុដែលប្រជាកសិករយើងបន្ថយការផលិតស្រូវ គឺមានមូលហេតុ ដូច្នេះថា កត្តាតម្លៃប្រេង តម្លៃជីកសិកម្ម តម្លៃភ្ជួររាស់ តម្លៃដឹកជញ្ជូន កត្តាឡើងថ្លៃនេះហើយបានធ្វើអោយប្រជាកសិករយើងបន្ថយការផលិតស្រូវ ព្រោះតែតម្លៃដើមថ្លៃ គ្មានទទួលការចំណេញ ដូច្នេះពួកគាត់បន្ថយការផលិតតែម្តង ថយចុះរហូតដល់៧ម៉ឺនហិតា បើប្រៀបធៀបឆ្នាំមុនៗ ក្នុងខេត្តកំពង់ធំ ។







      ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានអោយអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងអស់សូមត្រៀមខ្លួនអោយជាស្រាច ប្រសិនស្រូវរបស់ប្រជាកសិកររូបណាម្នាក់មិនអាចយកម៉ាស៊ីនច្រូតកាត់មិនបានទេ គឺសូមត្រៀមខ្លួនចុះច្រូតកាត់ ជូនពួកគាត់អោយទាន់ពេលវេលា ៕

No comments:

Post a Comment

Pages