ពត័មានបន្ត!ឡានលោកធំនៅខេត្តមណ្ឌលគិរី បុកមនុស្សស្លាប់២នាក់យ៉ាងអាណោចអាធមនៅខេត្តត្បូងឃ្មំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពត័មានបន្ត!ឡានលោកធំនៅខេត្តមណ្ឌលគិរី បុកមនុស្សស្លាប់២នាក់យ៉ាងអាណោចអាធមនៅខេត្តត្បូងឃ្មំ



ខេត្តត្បូងឃ្មុំ ÷កាលពីវេលាម៉ោងប្រហែល១២ ថ្ងៃត្រង់ថ្ងៃទី២៩កញ្ញាឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចររាចរណ៍បង្ករឡើងដោយឡានលោកធំខេត្តមណ្ឌលគិរី បុកមនុស្សស្លាប់២នាក់នៅលើកំណាត់ផ្លូវជាតិលេខ៨ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា កាលវេលាខាង លើឡានសេរីទំនើបពាក់ស្លាកលេខភ្នំពេញ
2AQ-2225 ដែលគេស្គាល់ថា ជារថយន្តលោកអភិបាលខេត្តមណ្ឌលគិរីបានបុករីម៉ក ម៉ូតូ ពេញទំហឹងនៅកំណាត់ផ្លូវជាតិលេខ៨ ស្រុកពញាក្រែក។បណ្តាលអោយពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម។ជនរងគ្រោះមានឈ្មោះ
ឯម អូន អាយុ២៦ រស់នៅភូមិស្ទឹងតូចឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មំ និងឈ្មោះផន ភីន អាយុ១៦ រស់ នៅភូមិឃុំជាមួយគ្នា។
ក្រោយកើតហេតុជន រងគ្រោះត្រូវបានគ្រួសារសពដឹកយកធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ករ សមត្ថកិច្ចចររាចរណ៍យករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកពញាក្រែក៕








No comments:

Post a Comment

Pages