ឯកឧត្តម តូច ប៉ូលីវ៉ា សំណេះសំណាលជាមួយសម័្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវចុះជួយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម តូច ប៉ូលីវ៉ា សំណេះសំណាលជាមួយសម័្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវចុះជួយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី









 


ខេត្តស្វាយរៀង៖ថ្ងៃសៅរ៍ ៦ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត ដោយមានការចូលរួមពីលោកប្រធានមន្ទីរសុខាភុិបានៃរដ្ឋបាលខេត្ត លោកអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តនិងសហការី លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលរង ប្រធាន អនុប្រធានការិយាល័យ តំណាងរដ្ឋបាលក្រុងស្រុកទាំង៨ បានអញ្ជើញសំណេះសំណាលជាមួយសម័្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទទួលខុសត្រូវចុះជួយចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមបណ្ដាក្រុងស្រុកទាំង៨ រោងចក្រ សហគ្រាស។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមបានពាំនាំនូវការផ្ដាំផ្ញើនូវការសួរសុខទុក្ខពីសំណាកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់សមាជិក សមាជិកាម័្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។

បន្ថែមពីនេះ ឯកឧត្ដម បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអង្គពិធីនិងខិតខំប្រឹងប្រែង ជម្រុញលើកទឹកចិត្ត ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ នាពេលខាងមុខនេះ ឱ្យទទួលបានលទ្ធផលជោគជ័យ។

ទន្ទឹមនិងការអនុវត្ត តួនាទី ភារកិច្ចនេះដែរក៏សូមចូលរួមអនុវត្ត វិធានការ ៣ការពារ ៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមការណែនាំរបស់ក្រសួងសុខាភិបាល។










































No comments:

Post a Comment

Pages