លោកព្រឹម រដ្ឋា បន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន809គ្រួសារនៅឃុំពាមបាង ស្រុកស្ទោង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកព្រឹម រដ្ឋា បន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន809គ្រួសារនៅឃុំពាមបាង ស្រុកស្ទោង




ខេត្តកំពង់ធំ៖  នៅព្រឹកថ្ងៃទី24 ខែតុលា ឆ្នាំ២០២២ លោក ព្រឹម រដ្ឋា អភិបាល​រងខេត្ត តំណាងលោកងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី  បានអញ្ជើញបន្តនាំយក អំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូននិងរួមចំណែកសម្រាលការលំបាក​របស់ប្រជាពលរដ្ឋ​ចំនួន809គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
     ថ្លែងនៅក្នុងឱកាសនេះ លោក បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹកនិងរួមសុខរួមទុក្ខជាមួយបង ប្អូន ជានិច្ច។

ជាមួយនេះផងដែរ  លោក ព្រឹម រដ្ឋាបានបញ្ជាក់ថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលសម្តេចតេជោ តែងតណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេស ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយក្នុងស្ថានភាពគ្រោះមហន្តរាយឬឧប្បទ្ទវេហតុណាមួយ ជាពិសេសគ្រួសារងាយរងហានិភ័យ ស្ត្រីមេម៉ាយ និងកុមាកំព្រាដែល ភូមិ ឃុំស្ថិតនៅផ្ទាល់។
     លោកក៏បានអំវនាវដល់ពលរដ្ឋនិងបងប្អូនប្រជានេសាទគ្រប់រូបត្រូវនាំគ្នាចូលរួមអភិរក្សមច្ឆជាតិជាពិសេសគឺថែរក្សាពូជត្រីនៅតាមដែនអភិរក្សនានា ហើយមិនត្រូវនាំគ្នាប្រើប្រាស់ឧបករណ៍នេសាទទាំងឡាយណាដែលខុសច្បាប់ឬច្បាប់មិនអនុញ្ញាតនោះឡើយ។
      លើសពីនេះ លោកព្រឹម រដ្ឋា បានអំពាវនាវដល់បងប្អូនស្ត្រីដែលកំពុងមានផ្ទៃពោះ ត្រូវទៅជួបប្រឹក្សាជាមួយគ្រូពេទ្យចាប់តាំងពីចាប់គភ៌ខែតំបូងនិងឲ្យបានទៀងទាត់នៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត។
    លោកក៏បានណែនាំដល់គ្រប់រដ្ឋបាលឃុំ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវទៅពិនិត្យបញ្ជីឈ្មោះចុងក្រោយហើយទៅចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត  សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៀតទៅទៀត។
    គួរបញ្ជាក់ថា ប្រជាពរដ្ឋចំនួន809ខាងលើក្នុងមួយគ្រួសារទទួលបាន អង្ករ1បេ មី1កេស  ទឹកត្រី1យួរ ទឹកស៊ីអ៉ីវ1យួរ  ត្រីខ1យួរ  ផងដែរ៕













No comments:

Post a Comment

Pages