គណៈបញ្ជាការឯកភាពស្រុកជីក្រែង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គណៈបញ្ជាការឯកភាពស្រុកជីក្រែង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

 


ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ2022 គណៈបញ្ជាការឯកភាពស្រុកជីក្រែង បានចុះបង្ក្រាបបទល្មើសនេសាទ ដែលស្ថិតនៅចំណុច ទំនប់សួង សេកដេក 7ភូមិ ទំនប់ចក ទួលឡាវ ពាក់យាម អូចង្វារអៀស ព្រៃប្រស់ ដែលស្ថិតនៅក្នុងឃុំអន្លង់សំណរ ឃុំជីក្រែង ឃុំគោកធ្លកក្រោម និងឃុំសង្វើយ។

ឧបករណ៍នេសាទដែលកម្លាំងចុះបង្ក្រាបរួមមាន:

- ក្បាលបចំនួន 10 គ្រឿង

-របាំងមានប្រវែង 1200ម៉ែត្រ

-ចម្រឹងចំនួន 300 ដើម

-ក្បាលស្បៃមុងចំនួន 18 គ្រឿង

-របាំងស្បៃមុងប្រវែង900 ម៉ែត្រ

-បង្គោលចម្រឹង200 ដើម

-លែងកូនត្រី 60 គីឡូក្រាម។

  មធ្យោបាយការណូតចំនួន៤គ្រឿង កម្លាំងចូលរួមសរុប15 នាក់។

គណៈបញ្ជាការឯកភាពនិងចុះបង្ក្រាបបន្តទៀតដរាបណានៅមាននេសាទខុសច្បាប់។

បច្ចុប្បន្ន វត្ថុតាងត្រូវបានបំផ្លាញចោល នៅនិងកន្លែងតែម្តង


សូមអរគុណ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច 

ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។ដោយសុន ណារិន















No comments:

Post a Comment

Pages