ដំណឹងមរណទុក្ខ! ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ទទួលមរណភាព ដោយសារគាំងបេះដូង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ដំណឹងមរណទុក្ខ! ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ទទួលមរណភាព ដោយសារគាំងបេះដូង

 



(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសបង្កើតរបស់លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ដព្រៃវែង បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ៣៩ឆ្នាំ ដោយសារបញ្ហាគាំងបេះដូង។

ក្នុងឱកាសដ៏សោកសៅនេះ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកស្រី ងួន ពុទ្ធីកា ដែលត្រូវជាភរិយាលោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈផងដែរ។

នាយឧត្តមសេនីយ៍ កង សុខន បានចាត់ទុកថា នេះជាការបាត់បង់ស្វាមី និងឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវនាយនគរបាលថ្នាក់ឧត្តមសេនីយ៍មួយរូប ដែលធ្លាប់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញកិច្ចការងារជំនាញរបស់អង្គភាព នាពេលកន្លងមក៕



No comments:

Post a Comment

Pages