-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Wednesday, November 16, 2022

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

 .......



ព្រឹកថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២២ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។ 








តាមរបាយការណ៍ក្នុងវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឱ្យដឹងថាសិក្ខាកាម សរុបចំនួន១០០នាក់ គ្រូឧទ្ទេសនាម ចំនួន ១០នាក់ គ្រប់គ្រងចំនួន ០៥នាក់ ហ្វឹកហ្វឺនរយៈពេល ៦១ថ្ងៃ វគ្គហ្វឹកហ្វឺនតាមផែនការឆ្នាំ២០២២ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ ដោយចាប់ផ្ដើមបើកវគ្គកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានហ្វឹកហ្វឺនជំនាញថ្មើរជើងចម្រុះ មានដូចជា៖ ជំនាញវិស្វកម្ម វិទ្យុទាក់ទង ឋានលេខា ភស្តុភា លក្ខណៈបច្ចេកទេសអាវុធថ្មើរជើង យុទ្ធវិធីថ្មើរជើង វិធីសង្គ្រោះបឋម អប់រំចិត្តសាស្ត្រ និងយុទ្ធដំណើរនៅពេលបញ្ចប់វគ្គ។


ដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហ្វឺន បង្ហាត់បង្រៀន ពីសំណាក់យោធាចារ្យ មានបទពិសោធន៍ បានធ្វើឲ្យសិក្ខាកាមទទួលបានលទ្ធផលដូចខាងក្រោម៖

+និទ្ទេសល្អ ចំនួន ៣៧%

+និទ្ទេសល្អបង្គួរ ចំនួន ៤៤%

+និទ្ទេសមធ្យម ចំនួន ១៩%


ឧត្តមសេនីយ៍ឯក ឯក សំអូន  បានថ្លែងឲ្យដឹងថា ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិមាតុភូមិ កងយោធពលខេមរភូមិន្ទក្នុងនោះភារកិច្ចហ្វឹកហ្វឺនសិក្សារៀនសូត្រជាអាទិភាព ហើយត្រូវបានថ្នាក់លើយកចិត្តទុកដាក់ ដូច្នេះត្រូវអនុវត្តភារកិច្ចស្នូលរបស់ខ្លួនផង ហ្វឹកហ្វឺនរៀនសូត្រផង និងប្រមូលផ្ដុំកម្លាំងដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗតាមបទបញ្ជារបស់ថ្នាក់លើផង។


ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរដល់សិក្ខាកាម ដែលបានប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជានិងផែនការរបស់ថ្នាក់លើ ហើយសូមសរសើរចំពោះកម្លាំងដែលបានហ្វឹកហ្វឺនរហូតដល់បញ្ចប់វគ្គនៅថ្ងៃនេះដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: និងសូមផ្ដាំផ្ញើដល់កម្លាំងដែលបានធ្វើការហ្វឹកហ្វឺនរៀនសូត្ររួចត្រូវយកចំណេះដឹងទៅអនុវត្តនិងជួយបង្ហាត់បង្ហាញដល់អ្នកមិនចេះបន្ត។











លោកមេបញ្ជាការ បានណែនាំឲ្យនាយទាហាន និងពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់បទបញ្ជាប្រមុខរាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩  ធ្វើការណែនាំអនុវត្តអនាម័យត្រឹមត្រូវការរស់នៅក្នុងអង្គភាពនិងគ្រួសារ។

ស្នើដល់យោធិនគ្រប់រូប សូមចៀសឱ្យឆ្ងាយពីការជួញដូរនិងសេពគ្រឿងញៀន។


ឆ្លៀតក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ឯក ឯក សំអូន សូមប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍន៍ជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

0 comments:

Post a Comment