សម្តេចតេជោ ហ៊ុន សែន បានជាសះស្បើយទាំងស្រុងពីកូវីដ១៩ ហើយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្តេចតេជោ ហ៊ុន សែន បានជាសះស្បើយទាំងស្រុងពីកូវីដ១៩ ហើយ

 


ថ្ងៃចេញផ្សាយៈ November 19, 2022
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ១៩ ហើយ។ ការបញ្ជាក់អំពីការជាសះស្បើយនេះ ធ្វើឡើងដោយមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយធ្វើតេស្តឃើញអវិជ្ជមានកូវីដ១៩។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះមេរោគកូវីដ.១៩ ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ»។
សម្តេចបានបន្តថា៖ «ចាប់ពីថ្ងៃអាទិត្យស្អែកនេះ និងពេញមួយសប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ»។សម្តេចបានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបារម្ភសុខទុក្ខសម្តេច និងបានជូនពរដល់សម្តេចកន្លងមក។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានផ្អាកជំនួបការងារ និងអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗអស់រយៈពេលប្រមាណ៥ថ្ងៃហើយ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕



No comments:

Post a Comment

Pages