ព្រហើនមែន! ហ៊ានប្រើរូបថត របស់យោធិន នៃកងរាជអាវុធហត្ថ សរសេរ អត្ថបទ ឆបោកស្នើសុំលុយជាសាធារណះ…! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ព្រហើនមែន! ហ៊ានប្រើរូបថត របស់យោធិន នៃកងរាជអាវុធហត្ថ សរសេរ អត្ថបទ ឆបោកស្នើសុំលុយជាសាធារណះ…!

 

ថ្ងៃចេញផ្សាយៈ November 24, 2022


ភ្នំពេញ៖  លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឲបានជ្រាបថា ឈ្មោះ លឹម សិលា ភេទប្រុស អាយុ៣៣ឆ្នាំ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vin Vin, សុខ ចិត្រា, Pu Chet ដោយប្រើរូបថតរបស់យោធិននៃកងរាជអាវុធហត្ថ សរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ។
បុគ្គលរូបនេះ ត្រូវបានស្នងការដ្ឋានស្រាវជ្រាវព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ដរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
សូមជម្រាបជូនថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បុគ្គលរូបនេះត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនពីបទឆបោក តាមបញ្ញត្តិមាត្រាលេខ ៣៧៧ និងមាត្រាលេខ ៣៧៨ នៃច្បាប់ក្រមព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ត្រី អេង ហុីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមអំពាវនាវ សុំឱ្យគោរពច្បាប់ទាំងអស់គ្នា៕



No comments:

Post a Comment

Pages