ខេត្តស្វាយរៀង៖ប្រភពព័ត៌មានបានឲ្យដឹងថា សព្វថ្ងៃនេះលោក ឃុត សាលីន ប្រធានការិយាល័យគយ ច្រកទ្វារព្រំដែន តំបន់បុសមន រួមដៃគ្នា ជាមួយ មេគយចល័តផ្ទៃប្រទេស បានសហការគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោយដាក់បងប្អូនគ្នីគ្នានៅតាមច្រកនិងគោលសំខាន់ៗ ដើម្បីយកលុយតាមរថយន្តតូច ធំនិងរឺម៉កដឹកឥវ៉ាន់ ដាក់ហោប៉ៅទុកចែកគ្នា ដោយមិនខ្វល់ពីការខាត់បង់ដល់ប្រាក់ចំណូលចូលជាតិឡើយ។
តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋរស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួលបានឲ្យដឹងថាសព្វថ្ងៃនេះមានក្រុមឈ្មួញ ដឹកទំនិញក្នុងខេត្ត ស្វាយរៀង ក៏ដូចជា ឈ្មួញតូចធំមកពីបណ្តាលខេត្តនានា បានកំពុងសម្រុកដឹកទំនិញគ្រប់ប្រភេទ ខ្លះបង់ពន្ធ និងខ្លះបង់ពន្ធមិនគ្រប់ និងខ្លះគេចពន្ធចេញពីស្រុកយួនទាំងយប់ទាំងថ្ងៃមិនឃើញ សមត្ថកិច្ចពាក់ព័ន្ធនៅតំបន់នោះបង្រ្កាបឡើយ។
ហេតុនេះសូមមេត្តាឯកឧត្តម រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងលោកអគ្គនាយក រដ្ឋករ គយកម្ពុជា មិនគួបណ្តែតបណ្តោឲ្យបុគ្គលឈ្មោឃុត សាលីន និងមេគយចល័តច្រកព្រំដែនបុសមន ឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញ នាំទំនិញគ្រប់ប្រភេទមកពីយួន ចូលមកកម្ពុជា តាមស្រុករំដួល ខេត្តស្វាយរៀងឆ្ពោះមកទីក្រុងភ្នំពេញ ដោយរលូនមិនរំខានដល់កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធខាងណាឡើយ ស្ងាត់ស្ងៀមតែម្តង។
ប្រភពដដែលបានបង្ហើបឲ្យដឹងបន្ថែមថា ក្រុមឈ្មួញទាំងធំតូចក្នុងខេត្តស្វាយរៀង និងឈ្មួញដ៏ទៃទៀត មកពីខេត្តផ្សេងៗ ដឹកទំនិញគេចពន្ធបង់ពន្ធ មិន គ្រប់ ចេញពី ស្រុក យួន ដូដូច: ផ្លែដូង,ផ្លែឈើ,ពូក,តុជ័រ ធុងជ័រ ,កៅអីជ័រ,ដែកលួស,កូនរទេះ,មី,ទឹកស្ទីង នឹងគ្រឿងកុំប៉ុងគ្រប់មុខ ។ហើយការនាំចូលទំនិញគ្រប់ប្រភេទទាំងអស់នេះត្រូវបង់លុយឲ្យទៅក្រុគយចល័ត និងបុគ្គលឃុត សាលីន មេគយប្រចាំច្រកព្រំដែនបុសមន កំណត់ យកលុយថ្លៃបាយទឹក ក្នុងមួយរថយន្តធំៗ ចាប់ពី ៦០ ម៉ឺនរៀល ទៅ ៧០ ម៉ឺនរៀល ជាកំហិត រីឯរថយន្តតូចនឹងរឺម៉កសន្តោងវែងៗតម្រូវឲ្យបង់ ចាប់ ២០ ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ជាថ្នូរនិងថ្លៃសេវាបើកឲ្យដឹកទំនិញឆ្លងកាត់ច្រកព្រំដែន។ ប្រសិនជាមន្ត្រីគយនៅតាមច្រកព្រំដែនទាំងអស់ នាំគ្នាប្រព្រឹត្តអំពើពុករលួយ ដូចលោកឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វារព្រំដែន តំបន់បុសមន រួមដៃគ្នាជាមួយមេគយចល័តផ្ទៃប្រទេសដូចនៅស្រុករំដួល ខេត្តស្វាយរៀង អាចនិងធ្វើឲ្យខាតនិងបាត់បង់ចំណូលជាតិ ក្នុង១ឆ្នាំៗរាប់សិបលានមិនខានឡើយ៕
No comments:
Post a Comment