អាសូរណាស់ ! ក្មេងស្រី១៧ឆ្នាំចុះពីលើគ្រែជាន់បែកព្រីភ្លើង បណ្តាលឱ្យឆក់ស្លាប់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អាសូរណាស់ ! ក្មេងស្រី១៧ឆ្នាំចុះពីលើគ្រែជាន់បែកព្រីភ្លើង បណ្តាលឱ្យឆក់ស្លាប់

 



(ខេត្តស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិទាំងព្រឹកទាបភ្លឺបន្ទាប់ពីក្មេងស្រីម្នាក់បានចុះពីលើគ្រែចៃដន្យអកុសលជាន់បែកលើព្រីភ្លើងឆក់ស្លាប់គួរអោយសង្វេគ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី ០១ខែ ធ្នួ ឆ្នាំ២០២២ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះសែ ស្រីឌឿន អាយុ១៧ឆ្នាំមុខរបរសិស្ស រស់នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។

តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុក្មេងស្រីខាងលើបានក្រោកពីដំណេកដូចសព្វដងដើម្បីជួយលក់បបរបាញ់កាញ់អោយគេ ។

ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាក្មេងស្រីខាងលើឆក់ខ្សែភ្លើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះអកុសលយឹតពេលទៅហើយខណះចុះពីលើគ្រែជាន់លើព្រីភ្លើងបណ្ដាលអោយបែកឆក់ដេកដួលក្បែរគ្រែតែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន។

ក្រោយពីពិនិត្យសពនិងធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






No comments:

Post a Comment

Pages