ក្រោមទិដ្ឋភាពដ៏សែនមនោរម្យ ប្រកបដោយភាពរីករាយនារាត្រីនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានថ្លែងថា ការជួបជុំគ្នានៃសមាជិកសមាជិកា នារាត្រីនេះគឺជាការបង្ហាញអោយឃើញពីស្មារតីនៃការសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដើម្បីចូលរួមអបអរសាទរនូវសមិទ្ធផលនានាដែល ស.ស.យ.ក. សម្រេចបាន ក្នុងរយៈពេល៤៤ ឆ្នាំកន្លងមកនេះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រោមទិដ្ឋភាពដ៏សែនមនោរម្យ ប្រកបដោយភាពរីករាយនារាត្រីនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានថ្លែងថា ការជួបជុំគ្នានៃសមាជិកសមាជិកា នារាត្រីនេះគឺជាការបង្ហាញអោយឃើញពីស្មារតីនៃការសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដើម្បីចូលរួមអបអរសាទរនូវសមិទ្ធផលនានាដែល ស.ស.យ.ក. សម្រេចបាន ក្នុងរយៈពេល៤៤ ឆ្នាំកន្លងមកនេះ


 


ឯកឧត្តមបានបន្តថា ការជួបគ្នារបស់ សមាជិក សមាជិកា ស.ស.យ.ក. នៅវិមានឈ្នះៗនេះគឺជាការបង្ហាញអ្វីដែលជានិមិត្តរូបនៃស្មារតីខ្មែរ ការបង្រួមបង្រួបជាតិ ការរួបរួមគ្នា ដើម្បីការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងជាស្មារតីដ៏រឹងមាំសម្រាប់សមាជិក សមាជិកា ស.ស.យ.ក. ក្នុងការត្រៀមខ្លួនទាំងកម្លាំងកាយចិត្ត ចូលរួមគាំទ្រសុខុដុមរមនា ឯករាជ្យ អធិបតីភាពរបស់ប្រទេសកម្ពុជា ជាពិសេសបន្តជំរុញប្រទេសកម្ពុជាអោយក្លាយជាកន្លែងសម្រាប់វិនិយោគ និងរក្សាស្ថេរភាពសម្រាប់ប្រទេសក្រោយការរីករាលត្បាតនៃវិបិត្តកូវីដ-១៩ និងបន្តផ្តល់ឱកាសដល់យុវជនដើម្បីចូលរួមជាមួយសង្គមបន្ថែមទៀត។

សូមជម្រាបថា ការប្រគុំតន្រ្តីអបអរសាទរខួបលើកទី៤៤ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាត្រីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មធិការកណ្តាល សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស សិល្បករ សិល្បការិនីល្បីៗជាច្រើនរូប និងសាធារណជនយ៉ាងច្រើនកុះករ។








No comments:

Post a Comment

Pages