ធខេត្តឧត្ដរមានជ័យ ៖ មហាជនមានការសោកស្ដាយ ដីព្រៃរបស់រដ្ឋជាច្រើនរាប់ពាន់ហិចតា ជាព្រៃស្រោងមើលមិនចង់ឃើញមេឃ នៅចំណុចអូរកូនតឹង និងអូរផ្អាវ ត្រូវបានទាហាន យោធភូមិភាគទី៤ បានយកគ្រឿងចាក្រអេស្ការទ័រច្រើនគ្រឿងវាយព្រៃហ៊ំព័ទ្ធយកធ្វើជាកម្មសឹទ្ធ។ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយមានការ រាយការណ៍ ពីរបងប្អូនប្រជាពលរដ្ឋ ថាតំបន់ខាងលើនេះ មានគ្រឿងចក្រច្រើនគ្រឿងកំពុងចូលវាយព្រៃ ដូចនេះក្រុមការ សារព័ត៍មានយើង បានចុះមកដើម្បីថតផ្ដិតយករូបភាពធ្វើការផ្សព្វផ្សាយជាសាធារណៈតែត្រូវបានកំលាំងទាហានប្រដាបទៅដោយកាំភ្លើងច្រូងច្រាង និងយាមកាមតាមផ្លូវ រារាំងមិនអោយក្រុមកាងារយើងចូល។
ក្រោយមកក្រុមការងារសាព័ត៍មានយើងបានខលទៅលោក ឧត្ដមសេនីយ៍ទោ ហាក់ សេងហ៊ួត មេបញ្ជាការរងយោធាភូមិភាគទី៤ និងជាមេបញ្ញាការប្រតិបត្តិការងារអភិវឌ្ឍន៍ទិសកណ្ដាលអូរកូនតឹង ។ ទើបក្រុមទាហានបាន លោកអនុញ្ញាត្តិអោយចូល តែទំរាំបានចូលទៅ ប្រើពេលរាប់ម៉ោង ដោយសារខាងទាហានមានចេតនា ពន្យាពេលអោយគ្រឿងចក្របើករត់ គេច រួចក៏យករថយន្តដឹងប្រេងបាំងផ្លូវបង្ករការរំខានទៀតផង។
ដីព្រៃរបស់រដ្ឋរាបពាន់ហិចតា ដែជាសម្បត្តិធម្មជាតិដ៏ កម្របានបង្កើតមករាប់រយឆ្នាំមកហើយតែត្រូវ រលាយហិនហោចតែមួយប្រប្រិចភ្នែក ដោយសារទាហាន យោធភូមិភាគទី៤ ហាក់បីដូចត្ររ៉ូវគ្នាជាប្រព័ន្ធទើបអាចដំណើរការដោយរលូន ដូច មានគម្រងគឹតទុកជាមុន រួចហើយជាស្រាច។
ដើមឈើធំតូចនៅតាមតំបន់នេះ ត្រូវបានអារផ្ដូលរលំ និងក្រៀវ ដុតចោលអស់ស្ទើទាំងស្រុង នៅសល់តែ គល់ និង ដើមឈរខ្លះប្រហែល ៥០% ទៀត តែ បណ្ណោះ បច្ចុប្បន្នគ្រឿងចក្រកំពុងវាយកំទិចទាំងបំពានដោយមិនមានច្បាប់ឈូសឆាយដីព្រៃចេញដោយមន្ត្រីជំនាញពាក់ពាន់អោយបានត្រឹមត្រូវនោះឡើយ។
តាមកាបញ្ចាក់ពលរដ្ឋថា ដីក្នុងតំបន់នេះត្រូវបានទាហាន ជួលអោយបងប្អូនប្រជាពលរដ្ឋ ដាំដំឡូងមី ក្នុងមួយហិចតា តំលៃ ពី(៤០០០០០) សែសិបមុឺន រៀលទៅ(៦០០០០០) ហុកសិបមុឺនរៀលក្នុងមួយឆ្នាំ។
តាមការបញ្ចាក់របស់ ឧត្ដមសេនីយ៍ទោ ហាក់ សេង ហ៊ួត បានអោយដឹងថា ដីនេះមានទំហ៊ុំ ៧២០៥ ហិច តា ទុកសម្រាប់បែងចែកអោយកងទ័ព ពាក់កណ្ដាល ទៀត ទុកសម្រាប់ធ្វើកសិកម្ម ចំណែក ការយកឈ្នួលដី ដាំដំឡូងពីរប្រពលរដ្ឋ ទុកទិញជីដាក់ដំណាំស្វាយ ដាំបាន១០០០ហិតា។
តាមការបញ្ចាក់ លោកភួង លីណា ប្រធានមន្ទីបរិដ្ថានខេត្តឧត្ដរមានជ័យបានអោយដឹងថា ដីនោះជាដីមូល ដ្ឋាន របស់កងទ័ព យោធភូមិភាគ៤។
ក្រុមការយើងមិនអាចសុំការបភ្លឺពីនាយឧត្ដមសេនី ឯក ពៅ ហែង ជាមេបញ្ជាការយោធភូមិភាគទី៤ បានទេ ដាក់តាមវែស្អាប់អត់ឆ្លើយតប។
ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការសំណូមពរដល់នាយឧត្ដមសេនីឯកពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤និងមន្ត្រីពាក់ពាន់ក្នុងខេត្តឧត្ដរមានជ័ មេត្តាចុះធ្វើការត្រួតពិនិត្យ ដីព្រៃចំណុចខាងលើនេះផងទាន កុំអោយដូចពាក្យចាស់ថា កន្ទេលធំបន្លំដេក។ ដោយលោកមុី រដ្ឋា និងលោក លួន ហាក់ឡី និងក្រុមការងារ អ្នកសារព័ត៌មានជាច្រើនអង្គភាព
មហាជនសម្ដែងការសោកស្ដាយចំពោះដីព្រៃ ដែលជាដីរបស់រដ្ឋ៧២០៥ហិចតា ត្រូវបាន ទាហានយោធភូមិភាគទី៤ លេបត្របាក់យកដូចពស់ថ្លាន។
No comments:
Post a Comment