-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Tuesday, January 31, 2023

សោកស្តាយ! បុគ្គលិកម្នាក់ទៀត បានស្លា.ប់ក្នុងអគ្គីភ័យឆេះភោជនីយដ្ឋានកាលពីព្រឹកមិញ

ចំនួនអ្នកទស្សនា: Views

 



រាជធានីភ្នំពេញ ៖ គិតមកត្រឹម​វេលា​រសៀលថ្ងៃទី​​៣១ មករា ឆ្នាំ​​២០២៣នេះ ​មាន​ជនរងគ្រោះ​​​​ចំនួន​​២នាក់ហើយ ក្នុង​នោះ​គឺ​បុរសម្នាក់ និង​ស្ត្រី​ម្នាក់ ​បានស្លា.ប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ​ឆេះ​ភោនីយដ្ឋាន​យីហោ​«​កន្លែង​ថ្មី​» នៅ​ខាងក្រោយ​សណ្ឋាគារឡឺប្រេស៊ីដង់ ស្ថិត​នៅ​តាម​បណ្តោយផ្លូវ​លេខ​១៣៨​ ក្រុម​ទី​៣​ ភូមិ​ទី​២​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​​ព្រឹកមិញ​ ​។ ដោយឡែក​បុរស​ម្នាក់​ទៀតដែល​រងរបួសធ្ងន់ធ្ងរ​ កំពុង​សង្គ្រោះ​នៅមន្ទីរពេទ្យ ។ គួររំលឹកថា ឆេះ​ភោជនីយដ្ឋាន​មួយ​កន្លែង ក្រោយ​សណ្ឋាគារ​ឡឺ​ប្រេ​ស៊ី​ដង់ ស្លា​.​ប់​បុគ្គលិក​ម្នាក់ របួសធ្ងន់​២​នាក់

ជន​រង​គ្រោះ​​​ដែលស្លា.ប់​និង​របួស​ធ្ងន់​សរុប​ចំនួន​៣នាក់​ក្នុង​គ្រោះ​អគ្គី​ភ័យ​ខាងលើ​រួមមាន​ ១-​ឈ្មោះ​កែម កូ​លី​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ មុខរបរ​លក់​កាហ្វេ មានស្រុក​កំណើត​នៅ​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង (បានស្លា.ប់​នៅ​កន្លែងកើតហេតុ) ២-​ឈ្មោះ​ធឹ​ម ផល ភេទ​ស្រី អាយុ​២៨​ឆ្នាំ ​មុខរបរ​ជា​អ្នក​រត់​តុ មានស្រុក​កំណើត នៅ​ភូមិ​ក្រាំង​ឬ​ស្សី ឃុំ​មហា​ឬ​ស្សី ស្រុក​កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ (បាន​ស្លា.ប់​នៅ​ពេល​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ) ​និង​៣-​ឈ្មោះ​សេង សំអាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ មុខរបរ​ជា​អ្នក​រត់​តុ មានស្រុក​កំណើត​នៅ​ភូមិ​កោះ​កាពិ ឃុំ​កោះ​កាពិ ស្រុក​កោះ​កុង ខេត្តកោះកុង​ (បាន​រង​របួស​រលាកភ្លើង​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ព្រះ​កុ​សុមៈ​ហៅ​ពេទ្យ​លោកសង្ឃ​)។
ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានអគ្គិភ័យ​ឆាប​ឆេះ​ភោជនីយដ្ឋាន​ខាងលើ បើ​តាមសមត្ថកិច្ច​ដែល​បាន​​​ចេញរបាយការណ៍ជា​ផ្លូវការបាន​បញ្ជាក់​ថា គឺ​បណ្តាលមកពី​ជាងផ្សារ​ដែក​នៅផ្ទះ​ល្វែង ហើយ​កំទេច​ភ្លើង​បាន​ធ្លាក់ ​ទើប​​ក្លាយជា​អគ្គី​ភ័យ​តែ​ម្តង ។​

​សូម​​បញ្ជាក់​ថា ភោជនីយដ្ឋាន​យីហោ​«​កន្លែង​ថ្មី​» ​ស្ថិត​នៅ​ក្រោយ​សណ្ឋាគារ ឡឺ​ប្រេ​ស៊ី​ដង់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​បុរស​ជា​បុគ្គលិក​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង និង​រង​របួស​ធ្ងន់ធ្ងរ​២​នាក់ (​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​) ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ។

ហេតុការណ៍​គ្រោះ​អគ្គី​ភ័យខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ៣១ ខែ មក​រា ឆ្នាំ​២០២៣​ នៅ​ចំណុច​ផ្ទះ​លេខ​៨៨​ និង​ផ្ទះ​លេខ​៩០ ​ដែល​ជា​ផ្ទះ​បើក​ភោជនីយដ្ឋាន​យីហោ​ «កន្លែង​ថ្មី​» តាម​បណ្តោយ ផ្លូវ​លេខ​១៣៨​ ក្រុម​ទី​៣​ ភូមិ​ទី​២​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ម្ចាស់​ភោជនីយដ្ឋាន​កើតហេតុ​ខាងលើ​ឈ្មោះ ហុ​ក ទ្រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​45F បូ​រី​លឹ​ម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ដោយសារ​តែ​អគ្គី​ភ័យ​នេះ ភ្លាម​ៗ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។
តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​ល្វែង​លេខ​៨៨ បើកហាង​ខាងក្រោម និង​បុគ្គលិក​ស្នាក់​នៅ​យ៉ាង​សន្ធោសន្ធៅ ហើយ​ឆេះ​រាលដាល់​យ៉ាង​រហ័ស​ទៅ​ផ្ទះ​លេខ​៩០ ។ នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ បណ្តាល​អោយ​មនុស្ស​ចំនួន​៣​នាក់ ក្នុង​ចំណោម​៤​នាក់ ដែល​នៅ​ក្នុងផ្ទះ​ល្វែង​បាន​ជាប់​នៅ​ខាងក្នុង​។​ភ្លាម​ៗ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។
​បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​អះអាង​ថា បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក​នៅផ្ទះ​ល្វែង ហើយ​កំទេច​ភ្លើង​បាន​ធ្លាក់ ​ទើប​​ក្លាយជា​អគ្គី​ភ័យ​តែ​ម្តង ។​
​តាម​នគរបាល​បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្តាល​អោយ​បុរស​ម្នាក់​ស្លា​.​ប់ និង​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​២​នាក់ (​ស្ត្រី​ម្នាក់​និង​បុរស​) ព្រមទាំង​ខូចខាត សម្ភារៈ​ក្នុងផ្ទះ​ជាន់​ក្រោម​រួម​មាន តុ ទូ កៅអី និង​ទូរទស្សន៍ សំរាប់​ទទួលភ្ញៀវ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​បាន​រង​ការ​ខូ​ត​ខាត​ទាំងស្រុង ៕ដោយ ឆាវ ឆាវ 










ការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views

 



ខេត្តក្រចេះ ៖ថ្ងៃចន្ទ ៩ កើត និងថ្ងៃអង្គារ ១០ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានចុះពិនិត្យ​ គាំទ្រ​ ពន្យល់​ អប់រំ​សុខភាព​ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ។ 


នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាមូលដ្ឋានសុខាភិបាលសាធារណៈចំនួន បួនកន្លែង​មាន វិទ្យាល័យ សិលាវេទីគាត ឈន់, ផ្សារសាមគ្គី ក្រុងក្រចេះ, វិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ និងមណ្ឌលសុខភាព បុសលាវ​ មានប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ព្រះសង្ឃ​ ជនវ័យចាស់​ រួមទាំងអ្នកមានជំងឺប្រចាំកាយជាច្រេីនរយនាក់​ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ​ ហេីយក្រុមការងារ​ គ.វ.ក-១៩​ ដែលចុះបេសកម្មនេះ​ ក៏បានជួយដោះស្រាយបញ្ហាសុខភាព​ និងបណ្ណចាក់វ៉ាក់សាំង​ ដែលប្រជាជនភ័ន្តច្រឡំមិនហ៊ានទទួលយកវ៉ាក់សាំងកូវីដ-១៩​ ភ្លាមៗផងដែរ។ 


មានប្រសាសន៍នៅឯ វិទ្យាល័យសិលាវេទីគាត ឈន់ លោកជំទាវរដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថា ចំពោះសិស្សានុសិស្ស បងប្អូន ប្រជាពលរដ្ឋ កម្មករកម្មការិនីទាំងអស់ សូមកុំពន្យារពេលចាក់វ៉ាក់សាំងដូសជំរុញលើសពីររយៈពេលដែលក្រសួងសុខាភិបាលបានកំណត់ ពោលគឺរយៈពេលពីដូសជំរុញមួយ ទៅដូសជំរុញមួយទៀត​ គឺពី​ ៤-៦ខែ​ និងពី​ ៣ខែឡេីងទៅ​ សម្រាប់អ្នកជាសះស្បេីយពីជំងឺកូវីដ-១៩​ ហេីយត្រូវចងចាំថ្ងៃខែឆ្នាំដែលបុគ្គលបានចាក់ដូសចុងក្រោយ​ សម្រាប់ការចាក់ដូសបន្តបន្ទាប់ទៀតនៅពេលដល់វេនចាក់ដោយមិនហួសពេលយូរពេកដែលធ្វេីឱ្យកងការពារក្នុងសរីរាង្គកាយបុគ្គលនឹងធ្លាក់ចុះខ្សោយ​ ឫចុះអស់តែម្តង។ 


ក្នុងឱកាសនេះដែរ លោកជំទាវបានណែនាំទៅដល់គណនាយកសាលា ឱ្យបន្តយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សិក្សានុសិស្ស​ និងអ្នកគ្រូ-លោកគ្រូ​ ព្មទាំងបុគ្គលិកសាលារបស់ខ្លួន ពោលគឺរៀបចំកាលវិភាគ ដើម្បីឲ្យក្រុមគ្រូពេទ្យមកផ្ដល់សេវាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាផ្ទាល់តែម្ដង ទៅតាមវេន​ និងបន្តការអនុវត្តវិធានការ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការរីករាលដាល​ ឫផ្ទុះឡេីងសារជាថ្មីនៃជំងឺឆ្លងដ៏កាចសាហាវនេះជាបន្តទៀត។ 


លើសពីនេះលោកជំទាវប្រធាន​ គ.វ.ក-១៩​ក៏បានគូសបញ្ជាក់បន្ថែមទៀតថា យើងទាំងអស់គ្នាមិនត្រូវភ្លេចពេលវេលាចាក់វ៉ាក់សាំងកូវីត-១៩ ដូសចុងក្រោយនោះទេ ពីព្រោះវាងាយស្រួលដើម្បីទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសបន្តបន្ទាប់ត្រូវទៅតាមពេលវេលាកំណត់ដែលជួយរក្សាបាននូវភាពស៊ាំរឹងមាំរបស់បុគ្គល​ និងសហគមន៍យេីង​ ដេីម្បីនិរន្តរ៍ភាពនៃការស់នៅធម្មតាក្នុងគន្លងប្រក្រតីភាពថ្មីជាមួយនឹងរួមចំណែកជំរុញសេដ្ឋកិច្ចគ្រួសារ​-សង្គមកេីនឡេីងជាបន្តបន្ទាប់ផងដែរ។ 


បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរ នៅផ្សារសាមគ្គីក្រុងក្រចេះរួចមក លោកជំទាវរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជេីញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញព្រមទាំងបន្តអនុវត្តន៍វិធានការការពារ​ “៣ការពារ​ និង៣កុំ” ដេីម្បីសុខភាពផ្ទាល់ខ្លួន​ គ្រួសារ​ និងសហគមន៍។  ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនត្រឹមតែជួយទប់ទល់ដល់ការផ្ទុះឡើងវិញនូវការរាតត្បាតនៃវីរុសនេះនោះទេ តែវាថែមទាំងបានកាត់បន្ថយការឈឺធ្ងន់ ការឈឺសម្រាកពេទ្យ និងការស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩​ បានជាអតិបរិមាផងដែរ។ 


សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ មាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទូទាំង ២៥ រាជធានី-ខេត្ត និងនៅតាមមន្ទីរពេទ្យជាតិ​ ដែលផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋអាចទៅទទួលវ៉ាក់សាំងបាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេស​។


































ក្រុមឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បង្ហោះសារទារលុយពីឧកញ៉ាផ្សេងលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈអមដោយរូបភាពសុិចសុី

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ដែលក្រុមឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហោះសារទារលុយពីឧកញ៉ាផ្សេងទៀតលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈអមដោយរូបភាពសុិចសុី ស្លៀកខោ អត់ពាក់អាវ នៅក្នុងទីកន្លែងមួយ មើលទៅទំនងសង្ស័យជាកន្លែងហាត់ប្រាណ ដែលឧកញ៉ារូបនោះអាចសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការជំពាក់បំណុលរបស់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និង ឧកញ៉ា ហូត ជា។

បើតាមអ្នកលេងហ្វេសប៊ុកមួយបានដាក់ជាចម្ងល់ថា តើឧកញ៉ារូបណាដែលជំពាក់លុយ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងឧកញ៉ា ហូត ជា រហូតដល់ថ្នាក់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បង្ហោះហ្វេសប៊ុក ទារជាសាធារណៈ នេះរឺ ជារបៀបទារលុយរបស់ក្រុមឧកញ៉ាមានក្រិត្យក្នុងសម័យហ្វេសប៊ុក?

បើយោងតាមគណនីហ្វេសប៊ុករបស់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលបណ្ដាញសារព័ត៌មានRTN Asian TV onlineយើង ទើបទទួលបាននៅល្ងាចនេះមានខ្លឹមសារយ៉ាងនេះថា៖ លោកឧកញ៉ា ជំពាក់លុយអើយជួយសងពួកខ្ញុំផង កុំគេចវេសអី ខ្ញុំក៏ត្រូវទូទាត់អោយគេដែរសូមជ្រាប (ហូបតែនិយាយពីអ្នកជំពាក់)។

បើតាមអ្នកលេងហ្វេសប៊ុកផ្សេងទៀតដែលបានចូលផ្ដល់យោបល់ថា បងជាឧកញ៉ា មានឧកញ៉ាដូចគ្នាជំពាក់លុយ នៅតែគេមិនទាន់សង ចុះខ្ញុំវិញជារាស្រ្ដធម្មតា អ្នកជំពាក់លុយខ្ញុំពាក់សុទ្ធតែផ្កាយ១ទៀត សង្ឃឹមអីថាគេនឹងសងងាយៗនោះ។

ទន្ទឹមនោះ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានតបសារសារយ៉ាងនេះថា រឿងលុយ ជារឿងរបស់មនុស្ស មិនមែនជារឿងរបស់បុណ្យស័ក្ដិទេ៕




Monday, January 30, 2023

លោកស្នងការ ឈឿន សុចិត្ត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យតាមចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់១០គ្រាប់យប់មិញយកមកផ្ដន្ទាទោសតាមច្បាប់

ចំនួនអ្នកទស្សនា: Views

 



 
កណ្ដាល៖ មានករណីហិង្សាឈានដល់ការផ្ទុះអាវុធខុសច្បាប់ចំនួន១០គ្រាប់កាលពី១០និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានដើមលាភ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្ដាលឲ្យបុរសម្នាក់រងរបួសត្រង់ភ្លៅខាងស្តាំមួយកន្លែង។
តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ន មករា ហៅយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរបើកបររថយន្ត។ ដោយឡែកជនសង្ស័យគេនៅមិនទាន់ស្គាល់អត្តសញ្ញាណ ប៉ុន្តែគេឃើញថា ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីពេលវេលាម៉ោងនិងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះក្រោយពីផឹកស៊ីជាមួយមិត្តភ័ក្រ្តចប់សព្វគ្រប់ហើយ ក៏ដើរទៅជុះនោមនៅជិតគល់ស្ពានដើមលាភ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនោះជនសង្ស័យជិះម៉ូតូមកតែម្នាក់ឯង ស្រាប់តែមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ រហូតដល់មានការដេញបាញ់ជនរងគ្រោះបណ្តាលឲ្យត្រូវរបួសត្រង់ភ្លៅ ខាងស្តាំមួយកន្លែង រួចជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះព្យាបាលជំងឺនៅមន្ទីរពេទ្យ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅទីតាំងកើតហេតុមានការផ្ទុះ​អាអាវុធដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការស្វែងរកចាប់ខ្លួនជនបង្ក។
ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឲ្យដឹងយ៉ាងច្បាស់ថា កម្លាំងជំនាញកំពុងពិនិត្យវិភាគ​តាម​រយៈ​​វិដេអូរ ប្រមូលភស្តុតាង និងសាកសួរ​សា​ក្សី​ព្រមទាំងធ្វើការងារយ៉ាងម៉ត់ចត់ដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកទៅផ្ដន្ទាទោសតាមច្បាប់។