លោកស្នងការ ឈឿន សុចិត្ត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យតាមចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់១០គ្រាប់យប់មិញយកមកផ្ដន្ទាទោសតាមច្បាប់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកស្នងការ ឈឿន សុចិត្ត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យតាមចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់១០គ្រាប់យប់មិញយកមកផ្ដន្ទាទោសតាមច្បាប់

 



 
កណ្ដាល៖ មានករណីហិង្សាឈានដល់ការផ្ទុះអាវុធខុសច្បាប់ចំនួន១០គ្រាប់កាលពី១០និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានដើមលាភ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្ដាលឲ្យបុរសម្នាក់រងរបួសត្រង់ភ្លៅខាងស្តាំមួយកន្លែង។
តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ន មករា ហៅយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរបើកបររថយន្ត។ ដោយឡែកជនសង្ស័យគេនៅមិនទាន់ស្គាល់អត្តសញ្ញាណ ប៉ុន្តែគេឃើញថា ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីពេលវេលាម៉ោងនិងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះក្រោយពីផឹកស៊ីជាមួយមិត្តភ័ក្រ្តចប់សព្វគ្រប់ហើយ ក៏ដើរទៅជុះនោមនៅជិតគល់ស្ពានដើមលាភ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនោះជនសង្ស័យជិះម៉ូតូមកតែម្នាក់ឯង ស្រាប់តែមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ រហូតដល់មានការដេញបាញ់ជនរងគ្រោះបណ្តាលឲ្យត្រូវរបួសត្រង់ភ្លៅ ខាងស្តាំមួយកន្លែង រួចជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះព្យាបាលជំងឺនៅមន្ទីរពេទ្យ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅទីតាំងកើតហេតុមានការផ្ទុះ​អាអាវុធដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការស្វែងរកចាប់ខ្លួនជនបង្ក។
ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឲ្យដឹងយ៉ាងច្បាស់ថា កម្លាំងជំនាញកំពុងពិនិត្យវិភាគ​តាម​រយៈ​​វិដេអូរ ប្រមូលភស្តុតាង និងសាកសួរ​សា​ក្សី​ព្រមទាំងធ្វើការងារយ៉ាងម៉ត់ចត់ដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកទៅផ្ដន្ទាទោសតាមច្បាប់។



No comments:

Post a Comment

Pages