កុំចេះហ៊ានចេញសែកស្អុយរួចឲ្យគេប្ដឹង មានអីគេប្ដឹងមែន ឥឡូវត្រូវតុលាការឃុំខ្លួនស្រីស្អាតដាក់ពន្ធាគារព្រៃ.ស - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កុំចេះហ៊ានចេញសែកស្អុយរួចឲ្យគេប្ដឹង មានអីគេប្ដឹងមែន ឥឡូវត្រូវតុលាការឃុំខ្លួនស្រីស្អាតដាក់ពន្ធាគារព្រៃ.ស



ភ្នំពេញ) ៖ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការ ឃុំខ្លួស្រីស្អាតលក់ផលិតផលតាមអនឡាញដាក់ពន្ធនាគារព្រៃ«ម២» ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន. យោងតាមបញ្ញតិមាត្រា ២០៣ មាត្រា ២០៤ មាត្រា ២០៥ និង មាត្រា២០៦ នៃក្រមព្រហ្មទណ្ឌ។ សូមរំលឹកថា៖ ខ្ចី៥ពាន់ដុល្លារថា១សប្តាហ៍សងវិញ បើមិនសងទេអាចយកសារសម្លេងទៅប្តឹងបាន ទីបំផុតចាយសែកស្អុយ គេប្តឹងមែន។
ចំពោះមូលហេតុនៃការឃាត់ខ្លួនស្រ្ដីអាជីវករខាងលើនេះ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពីសមត្តកិច្ចទទួលបានពាក្យបណ្តឹងពីម្ចាស់បំណុលដែលមានគណនីអាខោនហ្វេសប៊ុកឈ្មោះ Toto Mini ទើបត្រូវសមត្តកិច្ចជំនាញកងរាជអាវុធហត្ថបានចេញលិខិតកោះហៅជនសង្ស័យឲ្យចូលខ្លួន ដើម្បីឆ្លើយបំភ្លឺលើការចោទប្រកាន់នោះ ហើយជនសង្ស័យក៏ចិត្តសឿងបឿងដែរ និងគោរពទៅតាមពាក្យសន្យាថា (នាងខ្ញុំ សល់ ស្រីនៀត បានខ្ចីប្រាក់ពីដើមបណ្តឹងចំនួន៥.០០០ដុល្លារ ក្នុងរយៈពេល១សប្តាហ៍អញ្ចឹងបើក្នុង១សបា្តហ៍នេះ នាងខ្ញុំអត់សងឬក៏មានការគេចវេសអីផ្សេងៗ បងប្រុសដើមបណ្តឹង អាចមានសិទ្ធិយកសម្លេងក្នុងវីដេអូនេះ ទៅផុសឬអាចប្តឹងផ្តល់នាងខ្ញុំតាមផ្លូវច្បាប់បាន) ។
ក្រោយពីបានភស្ដុតាងចម្លើយរបស់ជនសង្ស័យខាងលើនេះ ពិតជាដូចអំពើដូចចោទប្រកាន់ខាងលើនោះមែន សមត្តកិច្ចមន្ត្រីនគរបាលយុត្តិធម៍ ក៏បានស្នើសុំគោលការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី។ យោងតាមពាក្យបណ្ដឹង បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ សល់ ស្រីនៀត បានទៅអង្វរករសុំខ្ចីប្រាក់ពីដើមបណ្តឹង «ធ្លាប់ខ្ចីជាញឹកញាប់មកហើយព្រោះជាមនុស្សធ្លាប់រាប់អានគ្នា» ដើម្បីយកមកប្រកបមុខរបររកស៊ី ដែលកន្លងមក ខ្ចីសងៗ ប៉ុន្តែលើកនេះខ្ចី ៥ ០០០ ដុល្លារ សន្យាសងគ្រប់ចំនួនវិញក្នុង១សប្តារ្ត៍ ទីបំផុតសងសែកស្អុយ២ សន្លឹក ជាមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ដែលខាងធនាគារបានបញ្ចាក់យ៉ាងច្បាស់លាស់ ។
បន្ទាប់ពីបានដាក់ពាក្យបណ្ដឹង សំណុំរឿងនេះ បានស្ថិតនៅក្នុងដៃរព្រះរាជ្ញារងតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងបន្តការស៊ើបសួររហូតដល់រសៀលថ្ងៃទី២៩ ខែមករា ទើបសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន រួចតំណាងអយ្យការបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធគារជាបណ្តោះអាសន្ន៕







No comments:

Post a Comment

Pages