លោកសាយ គឹមឡមអភិបាល​ស្រុកស្ទោង បានណែនាំដលការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង មន្ទីពេទ្យបង្អែកស្ទោង និងមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកសាយ គឹមឡមអភិបាល​ស្រុកស្ទោង បានណែនាំដលការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង មន្ទីពេទ្យបង្អែកស្ទោង និងមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

 


  ស្រុកស្ទោង/ខេត្តកំពង់ធំ៖លោកបានណែនាំដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសន្និបាតបូកសរុប លទ្ធផលការងាររបស់ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិស្ទោងនាថ្ងៃ៣០ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
      លោកសាយ គឹមឡម បានណែនាំបន្ថែមដល់សិក្ខាកាមគ្រប់រូប ត្រូវចូលរួមបញ្ចេញមតិយោបល់ឲ្យបានច្រើនផុសផុលក្នុងការលើកឡើងនូវបញ្ហាប្រឈមនានា និងចំនុចខ្វះខាតមួយចំនួន ដែលកើតមានឡើងនៅក្នុងអង្គភាពរបស់ខ្លួនកន្លងមក ដើម្បីបានជាមូលដ្ឋានក្នុងការក្នុការបូកសរុបនៅក្នុងរបាយការណ៍បូកសរុបបញ្ចប់អង្គសន្និបាទ និងទិសដៅបន្ត។
         លោកបានបន្ថែមថា ការបូកសរុបសន្និបាទប្រចាំឆ្នាំរបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោងនៅពេលនេះ ពិតជាមានសារសំខាន់ណាស់នៅក្នុងការអនុវត្តកិច្ចការរបស់អង្គភាពកន្លងមក ព្រោះវាអាចជួយឲ្យយើងរកឃើញនូវចំណុចខ្វះខាត បញ្ហាប្រឈម និងអាចដាក់ទិសដៅបន្តបានយ៉ាងមានប្រសិទ្ធភាពក៏ដូចជាការជួយលើកកម្ពស់និង ពង្រឹងប្រព័ន្ធសុខាភិបាលបន្ថែមទៀត។
     ជាចុងបញ្ចប់ លោកអភិបាលស្រុក បានណែនាំដល់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង មន្ទីរពេទ្យបង្អែកស្ទោងនិង គ្រប់មណ្ឌលសុខភាព ត្រូវបន្តសហការឯកភាពគ្នា ពង្រឹងប្រសិទ្ធភាពការងារ ពិសេសយកចិត្តទុកដាក់ដល់ពលរដ្ឋងាយរងហានិភ័យ។










No comments:

Post a Comment

Pages