ក្រុមការងារសូមកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលមានភាពអំណត់ អត់ធ្មត់ បញ្ចេញអស់កំលាំងកាយចិត្តក្នុងការធ្វើឲ្យកូនៗតូចៗមានឱកាសចាប់យកនូវការសិក្សាស្វែងយល់ក្នុងមជ្ឈដ្ឋានខាងក្រៅដែលមិនមែនជាសមាជិកនៃក្រុមគ្រួសាររបស់គាត់ តាំងពីអាយុពីរ បីឆ្នាំ ដោយរៀនធ្វើកិច្ចការជាមួយគ្នា រៀនរស់នៅជាមួយគ្នា ដែលទាំងអស់នេះ ជាបំណិនជីវិតមួយយ៉ាងសំខាន់ក្នុងការធ្វើឲ្យក្មួយៗ តូចៗ មានភាពជឿជាក់លើខ្លួនឯង។ មិនត្រឹមតែបំណិនជីវិតទេ លោកគ្រូ អ្នកគ្រូក៏បានផ្តល់នូវចំណេះដឹងស្នូល ហើយទាំងអស់នេះ វាជាទុនមួយយ៉ាងសំខាន់សម្រាប់ពួកគាត់ប្រើប្រាស់ នៅពេលឈានចូលបឋមវ័យ និងយុវវ័យ។
លើសពីបំណិនជីវិត លើសពីចំណេះដឹងស្នូល លោកគ្រូ អ្នកគ្រូបានផ្តល់ទៅឲ្យក្មួយៗ លោកគ្រូ អ្នកគ្រូផ្តល់ឲ្យយើងខ្ញុំទាំងអស់គ្នាជាមាតា បិតា នូវឱកាសក្នុងការធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិតផងដែរ ព្រោះថាបើមិនមាន សាលាមតេ្តយ្យដែលជាកន្លែងមានសុវត្ថភាព និងមិនមានលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានទំនុកចិត្តទេ យើងខ្ញុំដែលជាមាតា និងបិតា មិនអាចទុកកូនចោលហើយចេញទៅប្រកបរបបានទេ។
No comments:
Post a Comment