ចាប់ខ្លួនទាហានផ្កាយ២ម្នាក់ នៅក្រសួងការពារជាតិ ក្រោយប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយ” - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ចាប់ខ្លួនទាហានផ្កាយ២ម្នាក់ នៅក្រសួងការពារជាតិ ក្រោយប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយ”




ភ្នំពេញ៖  ឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ពាក់ព័ន្ធប្រេីប្រាស់ហិង្សាលេីក្រុមគ្រួសារ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធនីភ្នំពេញ។
ជនរងគ្រោះ៣នាក់ ដែលត្រូវបានបុរសជាមន្ត្រីយោធាពាក់ផ្កាយ២ ប្រេីប្រាស់ហិង្សានោះមាន ប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី។
ជនរងគ្រោះដោយអំពេីហិង្សាពីសំណាក់មន្ត្រីយោធាបានរៀបរាប់គាត់តែងតែវាយអស់រយៈពេល៧ ទៅ៨ឆ្នាំ ហេីយតែគាត់ជនរងគ្រោះចេះតែទ្រាំ មិនប្តឹងអីនោះទេ តែយប់កេីតហេតុមន្ត្រីយោធា ដែលជាប្តីបានរករឿងបគាត់ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺទេីបគាត់ទ្រាំមិនបាន និងមានការភ័យខ្លាចគាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍ ភ្លាមកម្លាំងកងរាជអាវុធហត្ថបានមកដល់ក៏នាំខ្លួនបុរសជាប្តីយកទៅសួរនាំ និងក្រោយមកបានមកឆែកយកកាំភ្លេីងវែង២ដេីម និបង់ជាច្រេីនផងដែរ។
ជនដែលប្រេីហិង្សាមានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ៍ ជាឧត្តមសេនីយ៍ទោ មុខងារបច្ចុប្បន្នធ្វើការនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនមកតុលាការ ដេីម្បីកាត់ទោសទៅតាមផ្លូវច្បាប់។
ចុងក្រោយជនរងគ្រោះសូមស្នេីដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាផ្តល់យុត្តិធម៌ដល់គាត់ផង៕

F

No comments:

Post a Comment

Pages