ល្បែងស៊ីសងមាន់ជល់តាមអនឡាញរីកដូចផ្សិតនៅស្រុកស្វាយជ្រំ សង្ស័យសមត្ថកិច្ចអសមត្ថភាពទើបមិនហ៊ានបង្រាប..... - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ល្បែងស៊ីសងមាន់ជល់តាមអនឡាញរីកដូចផ្សិតនៅស្រុកស្វាយជ្រំ សង្ស័យសមត្ថកិច្ចអសមត្ថភាពទើបមិនហ៊ានបង្រាប.....

 


(ខេត្តស្វាយរៀង)៖ទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ចំនួន ៣ កន្លែងនៅទឹកដីស្រុកស្វាយជ្រុំ កំពុងតែផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ចំនួន៣កន្លែងដែលកំពង់ដំណើរការបានយ៉ាងរលូន ស្ថិតនៅ :
១ . ផ្ទះលក់កាហ្វេ ដាក់តាបប៊ីយ៉ា នៅភូមិព្រៃរកា
២ . ផ្ទះលក់កាហ្វេ ដាក់តាបប៊ីយ៉ា នៅ ភូមិឈូក ស  
៣ . ផ្ទះលក់បន្លែ នៅភូមិព្រៃចំបក់ ឃុំឈេីទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងតែលួចលាក់បើកដំណើរការល្បែងសុីសងយ៉ាងរលូន ខណះពេលលោក អធិការ ស្រុកស្វាយជ្រំ   បានរក្សាភាពស្ងៀមស្ងាត់បានយ៉ាងល្អ។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុង ឃុំឈើទាល ស្រុកស្វាយជ្រំ   បានលើកឡើងថា សង្ស័យតែទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សែនព្រេនអស់ហើយទើបមិនបង្រាប។
មហាជនបានសំណូមពរ ដល់លោក អធិការស្រុកស្វាយជ្រុំ និង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  និងលោក អភិបាល ខេត្តស្វាយរៀង សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅស្រុកស្វាយជ្រំនេះផងដើម្បី តាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕




No comments:

Post a Comment

Pages