ចាំមើលលោក យិន សាន្ដ ហ៊ានបង្ក្រាបទូហ្គេមបាញ់ត្រីខ្នាតយក្សនៅផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ឬនៅបន្ដបើកដៃរឲ្យបទល្មើសហ្គេមបាញ់ត្រីកើតមានពេញខណ្ឌចំការមន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ចាំមើលលោក យិន សាន្ដ ហ៊ានបង្ក្រាបទូហ្គេមបាញ់ត្រីខ្នាតយក្សនៅផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ឬនៅបន្ដបើកដៃរឲ្យបទល្មើសហ្គេមបាញ់ត្រីកើតមានពេញខណ្ឌចំការមន



(ភ្នំពេញ) ៖ បញ្ហាបទល្មើសល្បែងស៊ីសងបច្ចុប្បន្នកំពុងមានច្រើនយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសគឺទូហ្គេមបាញ់ត្រីតែម្ដង តួយ៉ាងដូចជាមានទូរហ្គេមបាញ់ត្រីខ្នាតយក្សជាច្រើនទូរ ដែលបានបង្កប់ក្នុងផ្សារបឹងត្របែកផ្លាហ្សារ មិនរំខានសូម្បីបន្ដិចដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌចំការមនឡើយពិសេសលោក យិន សាន្ត អធិការខណ្ឌចំការមនតែម្តង ដែលល្បែងស៊ីសងអនឡាញគ្រប់ប្រភេទនេះ កំពុងតែបើកដំណើរការឡើងវិញនៅផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤ ដែលទីតាំងមួយនេះកំពុងតែផ្គើននឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ខណៈសម្តេចឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រោយទទួលបានព័ត៌មាន ករណីលួចបើកទូរហ្គេមបាញ់ត្រីខ្នាតយក្សដែលបង្កប់នៅផ្សារបឹងត្របែកផ្លាហ្សានេះហើយ អង្គភាពព័ត៌មាន អអេហ្វអិន បានផ្ញើរព័ត៌មាននេះទៅកាន់លោក យិន សាន្ត អធិការដ្ឋានខណ្ឌចំការមនតាមរយៈតេឡេក្រាមរបស់លោកដែរកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ដោយរូបលោកបានឃើញអង្គភាពសារព័ត៌មានយើងផ្ញើរជូនលោកដែរ តែលោកមិនឆ្លើយតបអ្វីទាំងអស់ រហូតមកដល់បច្ចុប្បន្ន ពោលគឺមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ ក៏លោកធ្វើមិនដឹងមិនលឺអ្វីទាំងអស់ បើទោះបីជាសារព័ត៌មានខំរាយការណ៍ជូនលោកយ៉ាងណាក្តី។

ពាក់ព័ន្ធទូរហ្គេមបាញ់ត្រីខ្នាតយក្សនៅខណ្ឌចំការមន ដែលបង្កប់នៅផ្សារបឹងត្របែកផ្លាហ្សារជាន់ទី៤នេះ ប្រហែលជាមានលុយក្រាសណាស់ហើយមើលទៅ បានជាលោក យិន សាន្ត អធិការខណ្ឌចំការមនមិនហ៊ានធ្វើការបង្ក្រាប ដោយបណ្តែតបណ្តោយឲ្យទីតាំងមួយនេះនៅតែបើកដំណើរការយ៉ាងរលូនដោយគ្មានមន្ត្រីមូលដ្ឋានក្នុងខណ្ឌចំការមនណាមួយធ្វើការអន្តរាគមន៍នោះទេ។

ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន អអេហ្វអិន នូវតែរង់ចាំមើលថា តើលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោក យិន សាន្ត អធិការខណ្ឌចំការមន មានចំណាត់ការយ៉ាងណា ឬក៏លោកទាំង២នាក់ដែលជាមន្ត្រីមូលដ្ឋានខណ្ឌចំការមន ហ៊ានចុះទៅបង្ក្រាបទីទាំងទូហ្គេមបាញ់ត្រីខ្នាតយក្សនៅផ្សារបឹងត្របែកផ្សាហ្សាជាន់ទី៤នេះដែរឬទេ ខណៈអង្គភាពយើងតែងតែរាយការណ៍ជូនលោក។  

គួរបញ្ជាក់ថា ទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ និងទូរហ្គេមបាញ់ត្រីខ្នាតយក្សបង្កប់នៅផ្សាបឹងត្របែកផ្លាហ្សាជាន់ទី៤នេះ មានទីតាំងស្ថិតនៅផ្លូវលេខ ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មហាជនដាក់ការសង្ស័យថា ទីតាំងនេះប្រហែលជារបស់ជនជាតិចិន ដែលមាន អ្នកធំ ឬអ្នកមានអំណាច ជាអ្នកកាងល្បែងមួយនេះហើយទើបបានជាហ៊ានបើកលេងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទយ៉ាងដូចនេះ ព្រោះមិនឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះទៅបង្ក្រាបក្នុងទីតាំងខាងលើនេះឡើយ ឃើញតែពលរដ្ឋខ្មែរ និងជនជាតិចិនចូលទៅលេងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

អង្គភាពសារព័ត៌មាន អអេហ្វអិន នូវតែទន្ទឹមចាំមើលថា តើ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និង លោកវីរសេនីយឯក យិន សាន្ត អធិការនគរបាលខណ្ឌចំការមន និងមានចំណាត់ការយ៉ាងដូចម្តេច ឬមួយក៏ត្រូវឲ្យអង្គភាពសារព័ត៌មាន អអេហ្វអិន រាយការណ៍ជូនថ្នាក់ដឹកនាំដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសិនហើយមើលទៅ ទើបបានជាអស់លោកអភិបាលខណ្ឌ និង លោកអធិការខណ្ឌចំការមនហ៊ានចុះបង្ក្រាបទីតាំងខាងលើនេះ៕










No comments:

Post a Comment

Pages