ឃាត់ខ្លួន បុរសសង្ស័យវៀតណាម៤នាក់ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់ នៅខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឃាត់ខ្លួន បុរសសង្ស័យវៀតណាម៤នាក់ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់ នៅខេត្តស្វាយរៀង

 


ភ្នំពេញ៖ សមត្ថកិច្ចនគរបាលក្រុងបាវិត កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៣ បានចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ ជនជាតិវៀតណាមចំនួន ៤នាក់ ជាប់ ពាក់ព័ន្ធនិងការ កាន់កាប់អាវុធខុសច្បាប់  និង បាញ់បោះសេរី  ប្រព្រឹត្ត នៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មន្រ្តីនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង្ស័យ៤នាក់ មាន ឈ្មោះ ទី ១- ឈ្មោះ ច្រឹង ហ្វាងហៀប ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី  (អ្នកកាន់អាវុធ) ។  ទី ២- - ឈ្មោះ ង្វៀង វ៉ាន់ហ្វាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី  ៣- ឈ្មោះ ជិន ភឿងកាន់ (TRINH PHUONG CANH) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ និង ទី  ៤- ឈ្មោះ ហ្វាម ឌឹកដុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ  (អ្នកបើកបររថយន្ត) ។

ចំណែកឯ វត្ថុតាងរួម ដែលសមត្ថកិច្ច នគរបាល ដកហូតបាន រួមមាន៖ កំាភ្លើងម៉ាកខ្លីមួយដើមម៉ាក ZORAKI ,  គ្រាប់ចំនួន៤គ្រាប់,  និង រថយន្ត ចំនួន ១គ្រឿងម៉ាក VELLFIRE ពណ៌ខ្មៅ ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕






No comments:

Post a Comment

Pages