ក្រុមញៀនល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងអនាធិបតេយ្យ ក្នុងទឹកដីដីស្រុកព្រៃកប្បាស... - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រុមញៀនល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងអនាធិបតេយ្យ ក្នុងទឹកដីដីស្រុកព្រៃកប្បាស...

 


តាកែវ : ក្រុមញៀនល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែង ក្នុងទឹកដីដីស្រុកព្រៃកប្បាស ចំនែកអធិការនគរបាលស្រុកព្រៃកប្បាស លោក ឡេង ប៊ុនឡុង ហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលកំពុងតែនៅមានជាបន្តបន្ទាប់ហូរហែក្នុងមូលដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នានេះស្ថិត ឮនៅភូមិតាវង់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រុមញៀនល្បែងមួយក្រុមធំកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់ជាសាធារណៈយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបបន្តិចសោះឡើយ។
ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ទីតាំងល្បែងស៊ីសងខាងលើ នេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា សៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង១សប្ដាហ៍ គឺចាប់ផ្តើមលេងពីម៉ោង១២រសៀល រហូតដល់ម៉ោង៤-៥ល្ងាច និងមានភ្នាល់ចាប់ពី ២០មុឺនរៀលក្នុង១គូរ រហូតដល់៤០មុឺនរៀល ឬលើសពីនេះសំរាប់គូរតម្លៃពិសេស។

ប្រជាពលរដ្ឋក៏បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ជល់មាន់ជាសាធារណៈ ព្រោះជាហេតុនាំឱ្យកើតមានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។
ករណីនេះដែរប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមជួយចាត់វិធានការទប់ស្កាត់ចំពោះល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាសផង៕
ហើយលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសកន្លងមកខាងសារព័ត៌មានយើងបានផ្ញើសារជាញឹកញាប់ ដើម្បីស្នើសុំអន្តរាគមន៍បង្ក្រាបបទល្មើសផ្សេងៗ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែលិទ្ធផលទទួលបានគឺសូន្យ (ពោល)មិនដែលមានការបំភ្លឺណាមួយជុំវិញការបង្ក្រាបបាននៅបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ៕





 

No comments:

Post a Comment

Pages