រដ្ឋមន្ត្រីក្រសួងអប់រំ ប្រកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋមន្ត្រីក្រសួងអប់រំ ប្រកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ

 


  ស្វាយរៀង៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ ជានិមិត្តរូប ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួម ពីលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងប្រតិភូអមដំណើរ មន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាច្រើនអ្នក។
មានប្រសាសន៍ទៅកាន់ពិធីនេះ ​​លោកអភិបាលខេត្តស្វាយរៀង បានលើកឡើង ពីស្ថានភាព ទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពនានា ដែលរដ្ឋបាលខេត្ត សម្រេចបាន ជាពិសេស ក្នុងវិស័យអប់រំ ចាប់ពីឆ្នាំ២០១៥ មកខេត្តស្វាយរៀង មានសិស្សទទួល បាននិទ្ទេស A ស្ទើរ ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០១៦ ដែលមិនមាន ហើយមានអត្រាសិស្សប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិ ប្រចាំឆ្នាំ ជាមធ្យម ចាប់ពី ៧០% ឡើងទៅ​។
លោក​ក៏បានថ្លែងនូវការអរគុណ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ចំពោះលោកបណ្ឌិត សភាចារ្យ គឺពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្ត ដ៏ធំធេងចំពោះ បុគ្គលិកសិក្សា មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តស្វាយរៀងទាំងមូល នៅក្នុងបរិបទ នៃការអនុវត្តកម្មវិធីកំណែទម្រង់ និងការរីកចម្រើន នៃវិស័យអប់រំ នាពេលបច្ចុប្បន្ន ហើយនេះក៏ជាកិត្តិយស ប្រកបដោយមោទកភាព ដែលវិទ្យាល័យហ៊ុន សែន ប្រសូតិ ត្រូវបានក្រសួង ជ្រើសរើស សម្រាប់ការរៀបចំ ពិធីបើកបវេសនកាល ជានិមិត្តរូប នៅឆ្នាំនេះ ដែលមិនត្រឹមតែជាកិត្តិយស សម្រាប់វិទ្យាល័យ ឬស្រុកនោះទេ ប៉ុន្តែជាកិត្តិយស របស់ខេត្តស្វាយរៀងយើងទាំងមូល និងក៏សរបញ្ជាក់ឲ្យឃើញពីគុណតម្លៃ និងការអភិវឌ្ឍ រីកចម្រើននៅទីនេះ ។



លោកបានបន្តថាៈ អាស្រ័យដោយបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាព នយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កា នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវកាលា នុវត្តភាព ដ៏ល្អប្រសើរ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ។


ចំណែកលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថាៈ ការអប់រំ ប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្ដល់សេវាអប់រំ ប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នា ដល់កុមារ និងយុវជនកម្ពុជា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។


លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថាៈ ពេលនេះ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ ទុក ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញា ឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈ ការទាញយកផលប្រយោជន៍ ពីការអនុវត្តភាព នៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព៕ជា រដ្ឋា







No comments:

Post a Comment

Pages