នៅរសៀលថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2023លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី បានអញ្ជើញ ចុះចែកអំណោយដល់គ្រួសារក្រីក្រចំនួន09គ្រួសារ និងគ្រួសារភ្លើងឆេះផ្ទះមួយគ្រួសារ មកពីឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសនេះ លោកអភិបាលស្រុក បានណែនាំដល់លោកមេឃុំម្សាក្រងនិងរដ្ឋបាលឃុំគ្រប់ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់បង ប្អូនប្រជាពលរដ្ឋងាយរងគ្រោះដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះ ហើយ ត្រូវជួយឆ្លើយតបទៅនឹងតម្រូវការនិងផ្តល់សេវាឱ្យបានទាន់ពេលវេលា។
ជាមួយនេះផងដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមខ្លួនក្នុងការទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី7 ឲ្យបានគ្រប់គ្រប់គ្នា នៅថ្ងៃទី23 ខែកក្កដា ឆ្នាំ2023ខាងមុខនេះ។
លើសពីនេះលោកបានបញ្ជាក់ថា ប្រជាពលរដ្ឋវៃឆ្លាត គឺនាំគ្នាទៅចុះឈ្មោះនិងទៅបោះឆ្នោតជ្រើសរើសថ្នាក់នាំប្រទេស ដែល ប្រកបដោយទស្សពិធរាជធ៌ យល់សុខទុក្ខនិងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនរត់ចោលប្រជាពលរដ្ឋ ហើយដឹកនាំប្រទេសបានរីកចំរើនលើគ្រប់វិស័យ ជាពិសេសរក្សាបាននូវសុខសន្តិភាពពេញបរិបូណ៌សម្រាប់ប្រទេសជាតិ។
លើសពីនេះទៀតលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ19ឲ្យបានគ្រប់ៗគ្នា ព្រោះពេកនេះស្ថានភាពកូវីដ19នៅព្រះរាជាណាចក្រកម្ពុជាយើង និងនៅលើសកលលោកកំពុងមានសភាពកក្រើកសាជាថ្មី ។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករមួយបេ ត្រីខរមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មីមួយកេស។
No comments:
Post a Comment