អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពនៃការ​ត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពនៃការ​ត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧

 


 

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​ដឹកនាំ​កិច្ចប្រជុំ​អំពី​វឌ្ឍនភាព​ការងារ​ដែល​បាន​ប្រគល់​ជូន​មន្ទីរ​អង្គភាព​ ​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧​ ​ក្នុង​ខេត្ត​កំពង់ធំ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​ ​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​នា​រសៀល​ថ្ងៃ​ទី​១​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​។​

​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ថែម​ទៀត​ថា​ ​ដើម្បី​លើក​ក​ម្ពស់​សោភ័ណ​ភាព​ក្នុង​ក្រុង​ស្ទឹង​សែន​ ​និង​ធានា​បាន​ភាព​សប្បាយរីករាយ​ ​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​មន្ទីរ​អង្គភាព​ ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់នឹង​ផ្លូវ​សំខាន់​ៗ​ ​ដែល​ត្រូវ​រៀបចំ​ពិធីបុណ្យ​ទន្លេ​ក្នុង​ក្រុង​ស្ទឹង​សែន​ ​ត្រូវ​ចូលរួម​ធ្វើការ​ស​ម្អា​ត​អនាម័យ​ ​បរិស្ថាន​ ​និង​ការ​តុបតែង​ភ្លើង​ ​តាម​ស្ថាប័នរដ្ឋ​ ​ស្ថាប័ន​ឯកជន​ ​និង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ ឱ្យ​បាន​ស្អាត​ ​និង​ភាព​ស្រស់បំព្រង​ ​ដើម្បី​បង្ហាញ​ភាព​ទាក់ទាញ​ ​ដល់​អ្នកចូលរួម​ផង​ដែរ​។​

​ក្នុង​នោះ​ ​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​ក៏បាន​ ​ក្រើន​រំលឹក​ដល់​ប្រធានមន្ទីរ​អង្គភាព​ទាំងអស់​ ​ត្រូវ​ខិតខំ​អនុវត្ត​ភារកិច្ច​ដែល​បាន​ប្រគល់​ជូន​ឲ្យបាន​រួចរាល់​ ​មុន​ថ្ងៃ​រៀបចំ​ពិធី​រៀបចំ​ពិធីបុណ្យ​ទន្លេ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​។







No comments:

Post a Comment

Pages