រថយន្តអត់ពន្ធ១២គ្រឿងទៀត ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាប់បាន! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រថយន្តអត់ពន្ធ១២គ្រឿងទៀត ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាប់បាន!

 


ព័ត៌មានជាតិ
ចេញផ្សាយ ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ 2023  
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦-១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ក្រាបបានរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេសបានចំនួន ១២គ្រឿង សុទ្ធសឹងរថយន្តឆ្វេង។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មានRTN Asian TV online យើងទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថារថយន្តអត់ពន្ធទាំង១២គ្រឿងរួមមាន៖
១-រថយន្តម៉ាក LEXUS RX350ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AF-9598 ឆ្នាំម៉ូដែល 2009
២-រថយន្តម៉ាក LEXUS RX330 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 និងទំហំស៊ីឡាំង 3300CC
៣-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2011 និងទំហំស៊ីឡាំង 1800CC
៤-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2011 និងទំហំស៊ីឡាំង 1800CC
៥-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 ពណ៌ស ស្លាកលេខ ភ្នំពេញ 2U-2186
៦-រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-3732
៧-រថយន្តម៉ាក Ford Ranger Wildtrak ចង្កូតឆ្វេង ពណ៌លឿងទុំ ឆ្នាំម៉ូដែល ២០១៩
៨-រថយន្តម៉ាក TOYOTA LANDCRUISER ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំផលិត 2000
៩-រថយន្តម៉ាក Toyota Camry ពណ៌ស ចង្កូតឆ្វេង ឆ្នាំផលិត 2009
១០-រថយន្តម៉ាក Toyota Camry ពណ៍ផ្សែងបារី ចង្កូតឆ្វេង ឆ្នាំផលិត 2007
១១-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 ពណ៌មាស ផ្លាកលេខ ភ្នំពេញ 2J-6143
១២-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ពណ៌មាស ផ្លាកលេខភ្នំពេញ 2AE-4989
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអះអាងពីការប្តេជ្ញាចិត្ត ធ្វើការបង្ក្រាបរថយន្តអត់ពន្ធតាមដងផ្លូវ ដូចភ្លៀងរលឹម ធ្វើយ៉ាងលុបបំបាត់ឲ្យអស់រថយន្តទាំងនោះ និងដើម្បីជំរុញឲ្យមានការប្រកួតប្រជែងស្មើភាព ក្នុងវិស័យនាំចូលរថយន្ត៕ចិន្តា














No comments:

Post a Comment

Pages