ប្រគល់​សេចក្តីសម្រេច​ដល់​​​មន្រ្តី​គណបក្ស​ប្រជាជន ១៥ រូប នៅ​ក្រុងបាវិត ត្រៀមបោះឆ្នោត​ខាង​មុខ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រគល់​សេចក្តីសម្រេច​ដល់​​​មន្រ្តី​គណបក្ស​ប្រជាជន ១៥ រូប នៅ​ក្រុងបាវិត ត្រៀមបោះឆ្នោត​ខាង​មុខ

 



ក្រុងបាវិត/ខេត្តស្វាយរៀង ៖ លោក ស៊ុយ ជីហ៊ាង សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយក្រុងបាវិតនិងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ច្រកម្ទេស និងលោក ម៉ែន អេង អនុប្រធានក្រុមការងារ  នៅព្រឹកថ្ងៃទី១២ខែកុម្ភះឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលនិង ប្រគល់សេចក្តីសម្រេចជូន លោក លោកស្រី ជា ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១៥រូប ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខនេះ



នៅក្នុងឱកាសនោះលោក ស៊ុយ ជីហ៊ាង បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន  សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងដែលជានិច្ចកាលលោកស្រីតែងតែនឹករលឹកដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀងក៏ដូចជានៅក្នុងសង្កាត់ច្រកម្ទេសផងដែរ៕





No comments:

Post a Comment

Pages