ការលុបអាជ្ញាប័ណ្ណវិទ្យុVOD នៅពេលនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣.០២.២០២៣។
បានបញ្ជាក់ថាៈ សម្ដេចមិនកែប្រែឡើយ ចំពោះការបញ្ជាឱ្យលុបអាជ្ញាប័ណ្ណវិទ្យុ VOD បើទោះបីជាVOD ទើបនឹងធ្វើការសូមទោស ទាំងកណ្ដាលយប់ក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន«យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះ
ឡើយ។
ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺ
ណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?
មុនត្រូវមួយកំភ្លៀងគិតណាស់រឿង
កិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។
ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។
ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ ដោយគ្មានការកែប្រែ។
សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ជាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មាន មូលបង្កាច់រហូតដល់ល្ងង់មិនចេះ ទទួលខុសត្រូវលើការសូមទោស ធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ»។
សូមជម្រាបថាៈ ថ្មីៗនេះសារព័ត៌មាន VOD បានផ្សព្វផ្សាយថាៈ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ដើរតួនាទីជំនួសឪពុក ។
ដោយចុះហត្ថលេខា ផ្ដល់ជំនួយទៅប្រទេសទួរគឺ ដែលកំពុងរងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ។
ក្នុងនោះលោក ហ៊ុន ម៉ាណែត ក៏បានបញ្ចេញប្រតិកម្មផងដែរ ជុំវិញការផ្សាយមួយនេះ។
ជុំវិញការផ្ដល់ជំនួយនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាៈកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច សម្រេចផ្តល់ជំនួយមនុស្សធម៌ ចំនួន១០ម៉ឺនដុល្លារ ដល់ប្រទេសទួរគី ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក ដែលកើតចេញ ពីគ្រោះរញ្ជួយដី។
ពោលគឺ មិនមែនលោក ហ៊ុន ម៉ាណែត ជាអ្នកសម្រេចផ្ដល់ជំនួយ ឬដើរតួនាទីជំនួសសម្ដេចឡើយ៕
No comments:
Post a Comment