ប្អូនស្រីដែល​ យកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ​ គាត់បានទទួលមរណភាព​ហើយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្អូនស្រីដែល​ យកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ​ គាត់បានទទួលមរណភាព​ហើយ





​ខេត្តកំពត ៖ ប្អូនស្រីដែល​ យកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការ​ធ្វេសប្រហែស​ បណ្តាលអោយដាច់ពោះវៀននោះ​ គាត់បានទទួល​មរណភាព​ ។ នេះបើយោងតាម Facebook មួយដែលមានឈ្មោះថា ៖ (Seyha Sem) បានបង្ហោះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងបានបញ្ជាក់យ៉ាងដូច្នេះថា ៖ សេចក្ដី​ជូនដំណឹង​  ប្អូនស្រីដែល​ យកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្គ្រង​ ធ្វេីការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ​ គាត់បានទទួលមរណភាពកាលពី វេលា​ម៉ោង​ ០២ និង​ ១០នាទី​ រំលង​អាធ្រាត្រ​យប់មិញ​ ឈានចូលព្រឹកថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣​ នៅមន្ទីពេទ្យកាលម៉ែត​ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត​ ក៏ដូចជា​ ក្រុមគ្រូពេទ្យនៅប្រទេសថៃ​ ព្យាយាម​អស់​ពី​សមត្ថភាព​ហេីយ។ ​ សពប្អូនស្រីយកមកធ្វេីបុណ្យតាមប្រពៃណី​ នៅផ្ទះ​ ភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​។


មានអ្នកចូល Comment ថា៖ (សូមធ្វើដំណើរទៅកាន់ទីដែលស្ងប់សុខផងចុះសង្ឃឹមថាបានរស់តែទីបំផុតក៏នៅតែលាចាកទៅទាល់តែបាន អាណិតកូនដែលគ្នាមិនទាន់ដឹងអី) ។

សូមបញ្ជាក់ថា ៖ ខាងមន្ទីរពេទ្យកាល់ម៉ែត ធ្លាប់ប្រាប់ថា ស្ថានភាពរបស់ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន កំពុងវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ។

លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះថា ស្ថានភាពរបស់អ្នកជំងឺ (ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) កំពុងតែវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ បច្ចុប្បន្ននេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «អ្នកជំងឺមានការវិវឌ្ឍន៍ធ្លាក់ចុះ យើងខំប្រឹងដើម្បីទប់ទល់ហើយ តែគាត់មានកត្ដាប្រឈមជាប់នឹងខ្លួនស្រាប់ ឥលូវកត្ដាប្រឈមទាំងនោះបង្កើតជាផលវិបាកធ្ងន់ធ្ងរ និងបានបានធ្វើឱ្យស្ថានភាពសុខភាពទូទៅមានការស្រុតចុះ ដែលធ្វើឱ្យអ្នកជំងឺត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ជាលើកទីបី» ។


សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាស័យដ្ឋានភូមិ ​អន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។

ស្វាមីរបស់នាង បានអង្វរដល់គ្រូពេទ្យ និងសប្បុរសជន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយភរិយាបានទៅព្យាបាលប្រទេសថៃម្តងទៀត។ ប៉ុន្តែខាងគ្រូពេទ្យប្រាប់ថា ជំងឺគាត់វិវឌ្ឍន៍ទៅធ្ងន់ធ្ងរ ឈានដល់សង្គ្រោះបន្ទាន់ដំណាក់កាលចុងក្រោយ ។ ទីបំផុត ! នាងបានទទួលមរណភាព សូមអោយវិញ្ញាណក្ខន្ត គាត់បានទៅកាន់សុគិតភព កុំបីឃ្លៀងឃ្លាតឡើយ៕ដោយRTN










No comments:

Post a Comment

Pages