តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ ១.ជីប យុទ្ធាវី ២.យិន ពិសិដ្ឋ ៣.គង់ សម្ភស្ស ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមប្រព័ន្ធអនឡាញ ឆបោកញុះញង់ ឲ្យមានការរើសអើងនិងញុះញង់ប្រព្រឹត្តតាមផ្លូវប្រព័ន្ធអនឡាញ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ ១.ជីប យុទ្ធាវី ២.យិន ពិសិដ្ឋ ៣.គង់ សម្ភស្ស ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមប្រព័ន្ធអនឡាញ ឆបោកញុះញង់ ឲ្យមានការរើសអើងនិងញុះញង់ប្រព្រឹត្តតាមផ្លូវប្រព័ន្ធអនឡាញ





ភ្នំពេញ៖អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានអះអាងថា ទាក់ទងនិងការចោទប្រកាន់របស់អ្នកស្រី ជីប យុទ្ធរី ជារឿងមិនពិត ដោយសារតែឈ្មោះជីព យុទ្ធរី បានទិញមាសពីហាងនាងខ្ញុំ ពេជ្រ វីលីណា មានទឹកប្រាក់ ១៨ម៉ឺនដុល្លារអាមេរិក រយៈពេល១ឆ្នាំហើយមិនសងលុយទេ ថែមទាំង មានឯកសារផ្តិតមេដាយត្រឹមត្រូវបានហើយ ហេតុអ្វីហ៊ានចេញមកចោទប្រកាន់ទាំងបំពានដូច្នោះទៅវិញ។
អ្នកស្រីជា ម្ចាស់ហាង មាសខាងលើបានចាត់ទុកថា« ឈ្មោះ ជីប យុទ្ធរី ជាមនុស្សមានចរិកពិសពុល គ្មានការពិត នឹងមានបំណងទុចរិក ក្នុងការរកស៊ី ហើយបានប្រឌិតរឿងគ្រប់យ៉ាងមកចោទប្រកាន់លើនាងខ្ញុំ ទាំងអយុត្តិធម៌ ដែលបានប្រឌិតរឿងខុសពីការពិត ធ្វើឲ្យប៉ះពាល់ទាំងកេរ្តិ៍ឈ្មោះនិងកិត្តិយស ហាងពេជ្រ នាងខ្ញុំ ហើយរឿងនេះនាងខ្ញុំមានភស្តុតាងគ្រប់គ្រាន់យកគ្រឿងនៅហាង និងខ្ចីលុយទៀតកន្លងមក »។
ផ្ទាំងពាណិជ្ជកម្ម

អ្នកស្រីបានបញ្ជាក់ថា តាមរយៈការបរិហាកេរ្តិ៍នេះនាងខ្ញុំគឺ មិនបានអាចទទួលយកបានទេ ហើយរឿងនេះ នាងខ្ញុំនឹងចាត់វិធានការតទៅតាមផ្លូវច្បាប់ ព្រោះតាមកិច្ចព្រមព្រៀងរកស៊ីរវាងភាគីទាំងពីរគឺ មានកិច្ចសន្យាត្រឹមត្រូវ ហើយក៏គ្មានពលរដ្ឋណាមកប្តឹងនោះទេ ហើយហេតុអ្វីម្ចាស់បំណុលមិនហៅអ្នកជំពាក់មកទូទាត់ រួចបែរជាអ្នកជំពាក់ មកធ្វើលិខិតបង្គាប់ឲ្យសងទៅវិញ

សូមរំលឹកថា អ្នកស្រី និង អ្នកស្រី ជីប យុទ្ធរី ម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់គេហទំព័រមួយផងដែរនោះ បានទិញមាសពី អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា នៅក្រុងសៀមរាបខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដែលមានទឹកប្រាក់ប្រមាណ ១៨ ម៉ឺនដុល្លារអាមេរិក ដោយសងតាមដំណាក់កាល ។
ប៉ុន្តែក្រោយមកភាគីអ្នកស្រី ជីប យុទ្ធរី មិនបានបំពេញកាតព្វកិច្ចនោះទេ ហើយចុងក្រោយនេះបានចេញលិខិតបង្គាប់ឲ្យម្ចាស់មាសមកទូទាត់ទៅវិញ ។ករណីនេះបានធ្វើឲ្យម្ចាស់បំណុលខឹងយ៉ាងខ្លាំង រួចធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចេញមុខមកប្រតិកម្មថែមទៀត នឹងព្រមានខ្លាំងៗថែមទៀតផង ។
យោងតាមម្ចាស់គ្រឿងអលង្ការ
ខាងលើបន្ថែមថា កន្លងមកគឺ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានឲ្យមកទូទាត់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបុគ្គលនោះ នៅបន្តរករឿង រួចបរិហាកេរ្តិ៍ តាមប្រព័ន្ធអនឡាញនិងហ្វេសបុក ធ្វើឲ្យម្ចាស់បំណុលដែលលក់មាស ឲ្យជំពាក់នោះ កំពុងរៀបចំនីតិវិធី នឹងត្រៀមចាត់ការទៅតាមផ្លូវច្បាប់៕













No comments:

Post a Comment

Pages