ទំនាស់​រឿង​ព្រំ​ដី​! អតីត​ទាហាន​វ័យ​ចំណាស់​ម្នាក់ គប់​គ្រា​.​ប់​បែក​ចូល​គ្រួសារ​មួយ​ធ្វើ​ឱ្យ​រង​របួស​ជា​ច្រើន​នាក់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទំនាស់​រឿង​ព្រំ​ដី​! អតីត​ទាហាន​វ័យ​ចំណាស់​ម្នាក់ គប់​គ្រា​.​ប់​បែក​ចូល​គ្រួសារ​មួយ​ធ្វើ​ឱ្យ​រង​របួស​ជា​ច្រើន​នាក់


 

ខេត្តស្វាយរៀង ៖ ពិតជា​រន្ធត់​ណាស់ អតីត​ទាហាន​វ័យ​៦៩​ឆ្នាំ​ចូល​និវត្តន៍​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​គប់​គ្រា​.​ប់​បែក បណ្តាល​ឲ្យ​មនុស្ស​ចាស់​ក្មេង​ចំនួន​៦​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ក្នុង​នោះ​មាន​ក្មេង​ប្រុស​ស្រី​អាយុ​៣​ឆ្នាំ​ចំនួន​២​នាក់​ផង​ដែរ មូលហេតុ​បណ្តាល​មក​ពី​ទំនាស់​ព្រំ​ដី​។ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​គាវ ឃុំ​កំពង់​ចក ស្រុក​រំដួល​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​ចក បាន​ឲ្យ​ដឹង​ថា ករណី​គប់​គ្រា​.​ប់​បែក បណ្តាល​ឲ្យ​មនុស្ស​ប្រុ​ស្រី​ចំនួន​០៦​នាក់​រង​របួសធ្ងន់​-​ស្រាល​នោះ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​មានឈ្មោះ អ៊ុ ផា ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ អតីត​ជា​ទាហាន​ចូល​និវត្តន៍ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ហើយ​ជន​រង​គ្រោះ​រង​របួសធ្ងន់​-​ស្រាល​០៦​នាក់​ខាងលើ ក្នុង​នោះ​កុមារ​ចំនួន​០២​នាក់​ផង​ដែរ​។

សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ រួម​មាន ៖ ទី​១- ឈ្មោះ ជេ​ត ចាន់​ថន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ រង​បួស​ធ្ងន់ (​ដោយសារ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ​)​។ ទី​២- ឈ្មោះ ហ៊ឹង សុវណ្ណ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ជា​ប្រពន្ធ របួសធ្ងន់​។ ទី​៣- ឈ្មោះ ជេ​ត សុ​ភ័​ក្រ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​កូន របួស​ធ្ងន់​។ ទី​៤- ឈ្មោះ នី ម៉ី​ម៉ី ភេទ​ស្រី អាយុ​០៣​ឆ្នាំ របួសស្រាល​។ ទី​៥- ឈ្មោះ ប៉ែន សេ​ថា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ របួសស្រាល និង​ទី​៦- ឈ្មោះ បេ ចំណាប់ ភេទ​ប្រុស អាយុ​៣​ឆ្នាំ របួសស្រាល​។ ជន​រង​គ្រោះ​ទាំង​៦​នាក់​នេះ មាន​ទីលំនៅ​ភូមិ​ព្រៃ​គាវ ឃុំ​កំពង់​ចក​ស្រុក​រំដួល​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៦​នាក់​ខាងលើ​ទៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល ដើម្បី​សង្គ្រោះ​ផង​ដែរ​។
បើ​តាម​ប្រភព​ពី​អាជ្ញាធរ​ស្រុក​រំដួល បាន​ឲ្យ​ដឹង​ថា កន្លង​មក គ្រួសារ​ជនសង្ស័យ​ឈ្មោះ អ៊ុ ផា បាន​កើត​មាន​ជម្លោះ​ជាមួយនឹង​គ្រួសារ​ជន​រង​គ្រោះ​រឿង​ទំនាស់​ព្រំ​ដី ដែល​មានផ្ទះ​ជាប់​ភូមិ​របង​ជាមួយ​គ្នា ហើយ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ​។ លុះ​នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ក៏​បង្កទំនាស់​ឈ្លោះប្រកែក​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​ជា​អតីត​ទាហាន ដែល​បាន​លាក់​​គ្រា​.​ប់​បែក​ទុកជា​យូរ​ឆ្នាំ​មក​ហើយ​តាំងពី​សម័យ​សង្គ្រាម ហើយ​ខណៈ​ពេល​បញ្ចប់សង្គ្រាម អាជ្ញា​ធរ​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ឬ​អតីត​ទាហាន​រំសាយ រួច​ប្រគល់​អាវុធ​ជាតិ​ផ្ទុះ​ឲ្យ​អាជ្ញាធរ ដើម្បី​រក្សា​ទុក ក៏​ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ មិន​បាន​ប្រគល់​គ្រា​.​ប់​បែក​១​គ្រា​.​ប់​នេះ​ឲ្យ​សមត្ថកិច្ច​ទេ ដោយ​បាន​លាក់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។
ប្រភព​ដដែល​បន្ត​ថា ហើយ​នៅ​ពេល​មាន​ទំនាស់​ជាមួយ​អ្នក​ជិតខាង​រឿង​ព្រំ​ដី លុះ​ទៅ​ផឹកស្រា​រហូត​ស្រវឹង ក៏​បាន​ទៅ​យក​គ្រា​.​ប់​បែក​ដែល​ខំ​លាក់​ទុក​នោះ មក​គប់​ចូល​ផ្ទះ​របស់​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ផ្ទុះ​រង​របួសធ្ងន់​-​ស្រាល​ចំនួន​០៦​នាក់​តែ​ម្តង ហើយ​រង​របួស​ទាំង​អ្នក​ជិតខាង​ដែល​មិន​បាន​មាន​ទំនាស់​គ្នា​ចំនួន​២​នាក់​យាយ​និង​ចៅប្រុស​អាយុ​០៣​ឆ្នាំ ដែល​គ្មាន​កំហុស​ផង​ដែរ​។
ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ហើយ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​រំដួល ដើម្បី​ធ្វើការ​សាកសួរ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣​នេះ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕ដោយRTN



No comments:

Post a Comment

Pages