ឯកឧត្តមបណ្ឌិត ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុមការងារយុវជនគណបក្សស្រុកជុំគិរី បានអញ្ជើញដឹកនាំក្រុមការងារពិនិត្យដាក់លូប្រអប់ពីរកន្លែងដោយ មួយកន្លែងជាលូភ្លោះចំនួន១២កង់ និងមួយកន្លែងទៀតជាលូទោលចំនួន០៦កង់ស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមបណ្ឌិត ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុមការងារយុវជនគណបក្សស្រុកជុំគិរី បានអញ្ជើញដឹកនាំក្រុមការងារពិនិត្យដាក់លូប្រអប់ពីរកន្លែងដោយ មួយកន្លែងជាលូភ្លោះចំនួន១២កង់ និងមួយកន្លែងទៀតជាលូទោលចំនួន០៦កង់ស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត




ខេត្តកំពត៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុមការងារយុវជនគណបក្សស្រុកជុំគិរី អញ្ជើញចូលរួមអមដំណើរដោយ លោក វ៉ាន់ សារឿន, លោក ជាង សុខ និងលោក ងួនគឹមហ៊រ  អនុប្រធានក្រុមការងារចុះជួយ ក្រុមការងារយុវជនគណបក្សស្រុក ឃុំច្រេស ភូមិ ក្នុងការពិនិត្យដាក់លូប្រអប់ពីរកន្លែងដោយ មួយកន្លែងជាលូភ្លោះចំនួន១២កង់ និងមួយកន្លែងទៀតជាលូទោលចំនួន០៦កង់ ដែលមានមុខកាត់១ម៉ែត្រ មានការសហការសាងសង់ដោយថវិការបស់ក្រុមការងារយុវជនគណបក្ស និងសប្បុរសជនសមាគមអេកូទេសចរណ៍ធម្មជាតិម្លេច ព្រមទាំងមានការចូលរួមពីគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ ប្រជាពលរដ្ឋ រួមចំនួន២៧រូប ស្រី០២រូប ស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។









ជាទីបញ្ចប់ និងជាថ្មីម្ដងទៀតក្នុងនាមថ្នាក់ដឹកនាំយុវជនគណបក្សគ្រប់ថ្នាក់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុមការងារយុវជនគណបក្សស្រុកជុំគិរី និងប្រតិភូអមដំណើរដែលបានឆ្លៀតពេលអញ្ជើញចូលរួមពិនិត្យការសាងសង់លូប្រអប់ទាំងពីរកន្លែងនេះប្រកបដោយអត្ថន័យមនោសញ្ចេតនាមិនអាចកាត់ថ្លៃបាន ព្រមទាំងមានការចូលរួមគាំទ្រពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងសហការជាមួយអាជ្ញាធម៌គ្រប់លំដាប់ថ្នាក់ផងដែរ និងសូមគោរពជូនពរ  ឯកឧត្តមបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កំលាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

No comments:

Post a Comment

Pages