-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Saturday, April 29, 2023

កម្ពុជា និងសិង្ហបុរី ចាប់ផ្ដើមកិច្ចចរចាពាណិជ្ជកម្មកាបូនរវាង រដ្ឋាភិបាលនិងរដ្ឋាភិបាល។ កិច្ចចរចារពាណិជ្ជកម្មនេះ បាន រៀបចំឡើងដើម្បីចូលរួមចំណែកដល់មាត្រា៦ នៃកិច្ចព្រមព្រៀងប៉ារីស៍

ចំនួនអ្នកទស្សនា: Views

 


កម្ពុជា និងសិង្ហបុរី ចាប់ផ្ដើមកិច្ចចរចាពាណិជ្ជកម្មកាបូនរវាង រដ្ឋាភិបាលនិងរដ្ឋាភិបាល។ កិច្ចចរចារពាណិជ្ជកម្មនេះ បាន រៀបចំឡើងដើម្បីចូលរួមចំណែកដល់មាត្រា៦ នៃកិច្ចព្រមព្រៀងប៉ារីស៍

-------------------------------------
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី
កម្ពុជា និងសិង្ហបុរី ចាប់ផ្ដើមកិច្ចចរចាពាណិជ្ជកម្មកាបូនរវាង រដ្ឋាភិបាលនិងរដ្ឋាភិបាល។ កិច្ចចរចារពាណិជ្ជកម្មនេះ បាន រៀបចំឡើងដើម្បីចូលរួមចំណែកដល់មាត្រា៦ នៃកិច្ចព្រមព្រៀងប៉ារីស៍។


Friday, April 21, 2023

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា

ចំនួនអ្នកទស្សនា: Views


នៅថ្ងៃព្រហស្បតិ៍  ទី២០  ខែមេសា  ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម  Justin Kevin Whyatt  ឯកអគ្គរដ្ឋទូតថ្មី  នៃប្រទេសអូស្រ្តាលី  ប្រចាំប្រទេសកម្ពុជា។ ភាគីទាំងពីរបានរំលឹកពីទំនាក់ទំនងល្អជាប្រពៃណី ដែលប្រទេសអូស្ត្រាលីបានជួយដល់ប្រទេសកម្ពុជា ក្នុងដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យអប់រំបណ្តុះបណ្តាលកសាងសមត្ថភាពជាដើម។ ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតដូចជា ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ  ថាមពលស្អាត និងការអប់រំផ្សព្វផ្សាយបរិស្ថានផងដែរ។








កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ១ និងលើកទិសដៅអនុវត្តការងារប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៣ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

 



នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ១ និងលើកទិសដៅអនុវត្តការងារប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៣ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២១ នាក់ ។ 

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖

-ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា

-អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំ ត្រីមាសទី ១  និងលើកទិសដៅអនុវត្តការងារត្រីមាសទី ២ ឆ្នាំ ២០២៣ ដោយលោកនាយកសាខា 

-ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា និងចូលរួមពិនិត្យទិសដៅការងារអនុវត្តបន្ត ។

-ការពិភាក្សានៃការអំពាវនាវសប្បុរសជនចូលរួមឧបត្ថម្ភនាឱកាសអបអរសាទរខួបលើកទី ១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ។








Thursday, April 20, 2023

ឯកឧត្តម ម៉ែន វិបុល សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានបំពាក់ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​ ដែលទើបតែទទួលបានការបំពាក់ឋានន្តរស័ក្តិជា​ «នាយឧត្តមសេនីយ៍»​។

ពិធីបំពាក់ឋានន្តរស័ក្តិ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៣​។

ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកង យោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហរគាំទ្រឯកឧត្ត​មបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣​ ព្រះករុណា​ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ «នាយឧត្តមសេនីយ៍» ជូនដល់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ

ព័ត៌មានបឋម៖សង្ស័យថាករណីឃាតកម្ម

ចំនួនអ្នកទស្សនា: Views

 


ក្រុងបាវិត/ ខេត្តស្វាយរៀង៖នៅវេលាម៉ោង០០.៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលបានទទួលពត៌មានថាមានករណីឃាតកម្មនៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សាកសពឈ្មោះ

 - ឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

 + សភាពសាកសពត្រូវបានកាត់ក្បាលដាច់ចេញពីខ្លួន។

+ មូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។





Tuesday, April 18, 2023

ករណីផ្ទុះអាវុធមួយប្រាវរវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាមួយក្រុមចោរ នៅខណ្ឌពោធិ៍សែនជ័យ, នគរបាលម្នាក់រងរបួស ខណៈចោរ២នាក់បានស្លាប់

ចំនួនអ្នកទស្សនា: Views




ភ្នំពេញ ៖ សូមបញ្ជាក់ថា, មានហេតុការណ៍បាញ់តដៃគ្នាមួយប្រាវរវាងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយក្រុមចោរមុខសញ្ញា ធ្លាប់ប្រព្រឹត្ត កាច់កម៉ូតូ និងលួចរថយន្ដ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ថា,
មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើស លុះនៅពេលឡោមព័ទ្ធស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដង បណ្ដាលឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្នាក់រងរបួសចំជើង។
លោកបន្តថា, នៅពេលនេះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើស បណ្ដាលឲ្យជនល្មើសស្លាប់ចំនួន ២នាក់ ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា, ជនល្មើស ជាមុខសញ្ញា ដែលសមត្ថកិច្ចយើងបាន ស៊ើបអង្កេត ស្រាវជ្រាវ តាមដាន ឈានដល់ក្តោបបាន នឹងឡោមព័ទ្ធ ប៉ុន្តែពួកគេបានធ្វើការបាញ់ប្រហារមកលើ សមត្ថកិច្ច ដោយគ្រាប់កាំភ្លើងយ៉ាងស្រោច ទើបមន្ត្រីនគរបាលយើងម្នាក់ រងរបួស ហើយក៏បានចាត់ចែង បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។
ចំពោះនីតិវិធីបន្ត លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា, ជាភារកិច្ចរបស់សមត្ថកិច្ចជំនាញ កំពុងតែបន្តនីតិវិធីរបស់ខ្លួន តាមប្រមាញ់មុខសញ្ញា ផ្សេងៗទៀត។
សូមបញ្ជាក់ថា, ហេតុការណ៍ជនសង្ស័យមួយក្រុមផ្ទុះអាវុធជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបណ្តាលឲ្យសមត្ថកិច្ចរបួសម្នាក់ ចំណែកជនសង្ស័យ ២នាក់បានស្លាប់ សមត្ថកិច្ចចាប់យកកាំភ្លេីងខ្លីមួយដេីម​ នៅកន្លែងកើតហេតុ ។ ហើយហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង០០នាទីព្រឹក​ ថ្ងៃទី១៨​ខែមេសា​ ឆ្នាំ២០២៣​ នៅភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ៕














ទីបំផុត ! មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ៣រូប អនុវត្តខុសនីតិវិធី ហៅរថយន្តអ្នកដំណើរទាំងភ្លើងខៀវ , ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឈរជើង

ចំនួនអ្នកទស្សនា: Views




ភ្នំពេញ : មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ៣រូប អនុវត្តខុសនីតិវិធី ហៅរថយន្តអ្នកដំណើរទាំងភ្លើងខៀវ , ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឈរជើង។ នេះបើយោងតាម

សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានឃាត់ហៅរថយន្តមិនបានត្រឹមត្រូវនៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ។ 
បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង០៣រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន ដូច្នោះមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់ ។ 





ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕

Thursday, April 13, 2023

លោកសាយ គឹមឡម អញ្ជើញកាត់ខ្សែបូរសម្ពោធព្រះវិហារថ្មីតម្លៃជិត 40 ម៉ឺនដុល្លារអាមេរិកនៅឃុំពពក ស្រុកស្ទោង។

ចំនួនអ្នកទស្សនា: Views

 



នៅព្រឹកថ្ងៃទី 13 ខែមេសាឆ្នាំ 2023 លោកសាយគឹមឡម អភិបាលស្រុកស្ទោងនិងសហការីព្រមទាំងសប្បុរសជនលោកតាលោកយាយចំណុះជើងវត្តបានអញ្ជើញចូលរួមកាត់ខ្សែបូរបញ្ចុះខណ្ឌសីមាសម្ពោធដាក់ឲ្យប្រើប្រាស់ ព្រះវិហារថ្មី ស្ថិតនៅក្នុងវត្តក្រសាំងមានជ័យ នៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ។
     ថ្លែងទៅកាន់ញាតិញោមពុទ្ធបរិស័ទ្ទចំណុះជើងវត្តជិតឆ្ងាយនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកបានលើកឡើងថា "ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពនិងកម្លាំងមហាសាមគ្គីរបស់ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយដែលបានលះបង់កម្លាំងកាយចិត្ត ទ្រព្យធន សហការគ្នាកសាង ទើបធ្វើឲ្យសមិទ្ធផលថ្មីជាព្រះវិហារដ៏ធំស្កឹមស្កៃដើម្បីពុទ្ធបរិស័ទប្រជាពលរដ្ឋក្នុងមូលដ្ឋានមូលដ្ឋានគោរពប្រនិបត្តិនិងទុកសម្រាប់គោរពបូជាក្នុងពុទ្ធសាសនាតរៀងទៅ"។
   លោកបានបន្ថែមថាដោយសារសុខសន្តិភាពទើបធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមជាតិមានការរីកចម្រើន យើងអាចមានឱកាសធ្វើបុណ្យទាន និងកំសាន្តសប្បាយផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

     លើសពីនេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំពពកនិងបណ្ដាឃុំនានាក្នុងស្រុកស្ទោង ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនិងរងហានិភ័យឲ្យបានត្រឹមត្រូវនិងឆាប់រហ័សបំផុត។

    ជាចង់បញ្ចប់លោកខ្សែកំលងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទូទាំងស្រុកស្ទោងសូមអញ្ជើញត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិដែលតែងតែនាំមកនូវសុខសន្តិភាព នាំឲ្យប្រទេសជាតិរីកចម្រើននិងស្ថិតនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈនៅក្នុងខែកក្កដាឆ្នាំ 2023 ខាងមុខនេះ។
   សូមបញ្ជាក់ផងដែរថា ព្រះវិហារថ្មីនេះមាន បណ្តោយ១៧ម  ទទឹង13ម និងកំពស់16ម ហើយចំណាយទឹកប្រាក់សរុបអស់ចំនួន373,900ដុល្លាអាមេរិក។