ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន​សាយលន់គ្រុប​ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ​ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន​សាយលន់គ្រុប​ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ​ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

 



ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអាទិត្យ៣រោច​  ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា​ ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​ និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ​ ក្រោយក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។


លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលកន្លងមកឯកឧត្តម​តែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយដើម្បីអោយក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលកន្លងទៅនេះ​ ទន្ទឹមនោះក្រុមហ៊ុនបាននឹងកំពុងបន្តពង្រីកវិសាលភាពក្រុមហ៊ុនឲ្យកាន់តែរីកចម្រេីនបន្ថែមទៀត​ ​ដេីម្បីវិស័យឧស្សាហកម្មនាំចេញទៅក្រៅប្រទេស​ ក៏ដូចជាផ្តល់ការងារធ្វេីជូនបងប្អូនប្រជាពលរដ្ឋដែលមកបំពេញការងារក្នុងរោងចក្រនេះ។ 


ឯកឧត្ដមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់​ រួមទាំងក្រុមហ៊ុនដៃគូផ្សេងៗទៀត​ ដែលបានមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​ ក៏ដូចជាតំបន់នានាទៀត​ ក្នុងខេត្តស្វាយរៀងយេីង។ 


 ឯកឧត្ដមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​ សូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគ​នានា​មកបណ្តាក់ទុននៅខេត្តស្វាយរៀង​ ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ​ដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ។

























No comments:

Post a Comment

Pages