រថយន្ដដឹកទូរទឹកក,ម៉ាសុីនត្រជាក់និងកង្ហារ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង តែត្រូវ បែកធ្លាយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រថយន្ដដឹកទូរទឹកក,ម៉ាសុីនត្រជាក់និងកង្ហារ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង តែត្រូវ បែកធ្លាយ

 


ខេត្តស្វាយរៀង៖ ក្រុមឈ្មួញបានដឹកទូរទឹកកក,ម៉ាសុីនត្រជាក់និងកង្ហារ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង ក៏ប៉ុន្តែបែកធ្លាយដល់អ្នកសារព័ត៌មានតាមប្រម៉ាញ់រូបភាព ត្រូវបានខកខាន ឈ្មួញបានបើកត្រឡប់កមវិញ ដើម្បីបើករត់គេច បាត់ស្រមោលតែម្ដង ស្ថិតនៅក្នុងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ។
ករណីរថយន្ដដឹកទូរទឹកកនិងម៉ាសុីនត្រជាក់នេះ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៣ ។
ប្រភពបានឲ្យដឹងថា ថ្វីត្បិតតែរថយន្តមួយគ្រឿងនេះមិនបានចេញតែមានរថយន្តផ្សេងទៀតបានដឹកចេញតាមច្រកផ្សេងទៀតនៃច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោងដឹកទំនិញចេញនៅពេលយប់ បានយ៉ាងរលូនផងដែរ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារ យើងបានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោងតាមទូរស័ព្ទ លោកបានប្រាប់ថា 《 រថយន្តដឹកទំនិញទូរទឹកកក,ម៉ាស៊ីនត្រជាក់និងកង្ហារមិនបានចេញតាមច្រករបស់លោកនោះទេដោយលោកឲ្យអ្នកបើកបរបើកត្រឡប់ថយក្រោយវិញ》។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីសមុីភាគីឬអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ៕




No comments:

Post a Comment

Pages