ខេត្តតាកែវ៖មានសេចក្តីរាយការណ៍ពីពលរដ្ឋក្នុងមូលដ្ឋាន មកអង្គភាពសារព័ត៌មាន(ម្ចាស់ទន្លេមេគង្គ)យើងថា
មាន ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ
ដែលមានមេការគ្រប់គ្រងឈ្មោះ ម៉ៅ ដែលគេដឹងថាមានខ្នងមានខ្សែធំប្រចាំខេត្តតាកែវជាអ្នកសម្របសម្រួល ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។
ហើយសមត្ថកិច្ចចុះបង្ក្រាបនិងធ្វើកិច្ចសន្យានោះ ហាក់បីដូចជាការសម្ដែងមួយឆ្អិនកំពឹស តែសម្រាប់លោក ភី ឆុន អធិការស្រុកសំរោងវិញបានឆ្លើយតបជាមួយអ្នកសារព័ត៌មានជារឿយៗ ថានៅក្នុងស្រុករបស់លោកគ្មានល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញលេបថប់នោះទេ។
ជាក់ស្តែងនៅថ្ងៃទី ១ខែមិថុនា ឆ្នាំ 2023នេះ នៅក្នុងទឹកដីស្រុកសំរោង ខេត្តតាកែវ ឃើញថាសកម្មភាពមាន់ជល់តាមប្រព័ន្ធអនឡាញតាមលេបថបជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ ជាច្រើនកន្លែង កំពុងតែរីកដូចផ្សិត ក្រោយពីអាជ្ញាធរចុះធ្វើកិច្ចសន្យាបាន១ផ្សែងបារី តើអាជ្ញាធរនៅក្នុង
មូលដ្ឋានស្រុកសំរោងទាំងអស់គិតយ៉ាងណាបើល្បែងស៊ីសងតាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការឡើងវិញដូច្នេះ ?
ពលរដ្ឋសង្ឃឹមថាអាជ្ញាធរនៅក្នុងស្រុកសំរោងក៏ដូចជាសមត្ថកិច្ចទាំងអស់ នឹងយកចិត្តទុកដាក់នៅគោលនយោបាយទាំង ៧ចំណុចភូមិឃុំមានសុវត្ថិភាព បម្រើជូនពលរដ្ឋឲ្យបានល្អប្រសើរ។
តើ៧ចំណុចរបស់ភូមិឃុំមានសុវត្ថិភាពមានអ្វីខ្លះ?
ហើយអាជ្ញាធរមានសមត្ថកិច្ចផ្គើនទៅនឹងអនុសាសន៍របស់សម្ដេចកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅ ដែលសម្ដេចតេជោ ហ៊ុនសែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន។
សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង។
ប្រជាពលរដ្ឋរស់នៅភូមិ ឃុំ ក្នុងស្រុកសំរោងទាំងមូលស្នើុសុំដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង ជួយមានវិធានការចុះបង្រាបផងទាន ដើម្បីឱ្យមានប្រសិទ្ធភាព កុំឲ្យពលរដ្ឋដាក់ការសង្ស័យថា៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវ ជាមួយអ្នកបើកល្បែងសុីសង។
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះ គឺទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕សូមអរគុណ
No comments:
Post a Comment