សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាសង្ឃឹមនយោបាយថៃនឹងគិតមើលឱ្យបានវែងឆ្ងាយពីបញ្ហាចង់បណ្តេញពលករខ្មែរចេញពីប្រទេសរបស់ខ្លួន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាសង្ឃឹមនយោបាយថៃនឹងគិតមើលឱ្យបានវែងឆ្ងាយពីបញ្ហាចង់បណ្តេញពលករខ្មែរចេញពីប្រទេសរបស់ខ្លួន

 



រាជធានីភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា នយោបាយថៃបណ្ដេញកម្មករបរទេសចេញពីប្រទេសរបស់ខ្លួន គឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រ និងសេដ្ឋកិច្ចរបស់ប្រទេសនោះជាក់ជាមិនខានឡើយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺន៧ពាន់នាក់ នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សង្ឃឹមថាអ្នកនយោបាយថៃ នឹងគិតមើលឲ្យឆ្ងាយ ខណៈដែលគោលនយោបាយរបស់គណបក្សឈ្នះឆ្នោតថ្មី មានបំណងចង់បណ្ដេញកម្មករកម្ពុជា និងឡើងចេញពីប្រទេសរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា អ្នកបង្កើតនយោបាយមួយដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចមិនត្រឹមតែកម្មករកម្ពុជា និងឡាវទេ តែវាខូចខាតដល់សហគ្រាសរបស់ថៃដែលកំពុងប្រើប្រាស់ពលករពីកម្ពុជា និងឡាវ ព្រមទាំងពលរដ្ឋមកពីប្រទេសមីយ៉ាន់ម៉ាផងដែរ។
ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា មិនទាន់បានធ្វើអីផងគំរាមបណ្ដេញកម្មករកម្ពុជា និងឡាវចេញពីប្រទេស នេះជានយោបាយប្រហែលជាមិនទទួលបានការគាំទ្រពីកម្ពុជា និងឡាវទេ។ ដូចនេះសូមមានការប្រុងប្រយ័ត្នចំពោះសកម្មភាពនេះ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវតាមដានឲ្យបានហ្មត់ចត់ពីបញ្ហាទាំងនេះ៕






No comments:

Post a Comment

Pages