អធិការដ្ឋាននគរបាលស្រុករំដួល៖បន្ទាប់ពីបានទទួលព័ត៌មានករណីល្បែងសុីសងខុសច្បាប់ជល់មាន់តាមអនឡាញភ្លាម ចុះ បង្ក្រាបភ្លាម ! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អធិការដ្ឋាននគរបាលស្រុករំដួល៖បន្ទាប់ពីបានទទួលព័ត៌មានករណីល្បែងសុីសងខុសច្បាប់ជល់មាន់តាមអនឡាញភ្លាម ចុះ បង្ក្រាបភ្លាម !


 

ខេត្ដស្វាយរៀង ៖ អធិការដ្ឋាននគរបាលស្រុករំដួល បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋមកថា មានករណីល្បែងសុីសងខុសច្បាប់ជល់មាន់តាមអនឡាញ មានទីតាំងនៅឃុំកំពង់អំពិលនិងឃុំបុសមន ភ្លាមនោះ លោកវរសេនីយ៍ឯកមាស ធួក អធិការ នគរបាលស្រុករំដួល បានបញ្ជាឲ្យកម្លាំងប៉ុស្ដិ៍រដ្ឋបាល ចុះពិនិត្យ ស្រាវជ្រាវហើយ ធ្វើកិច្ចសន្យាមិនឱ្យមានការជួលទីតាំងអោយក្រុមហ៊ុនអនឡាញខុសច្បាប់ និងមិនឱ្យបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
លោកវរសេនីយ៍មាស ធួក បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ក្នុងករណីម្ចាស់ទីតាំងនៅរឹងទទឹងមិនអនុវត្តតាមការណែនាំអធិការស្រុកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។ 
កន្លងមកអធិការដ្ឋាននគរបាលស្រុក បានចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ជាទីបំផុត មិនឱ្យមានការបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងស្រុករំដួលឡើយ។
ករណីមានការលួចបើកល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋានភូមិ-ឃុំ សូមបងប្អូនប្រជាពលរដ្ឋសហការ និងរាយការណ៍បន្ទាន់ជូន អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលា។
អធិការដ្ឋាននគរបាលស្រុករំដួលសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានដែលបានកើតឡើងនៅមូលដ្ឋានបានទាន់ពេលវេលា ៕ដោយសហការី









No comments:

Post a Comment

Pages