ខេត្តកំពង់ចាម៖ សេចក្តីរាយការណ៍បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា នៅក្នុងភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម កំពុងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតឡូតូ ដើម្បីកៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងពពាក់ពពូនជារាងរាល់ថ្ងៃ ខណ:នាយប៉ុស្តិ៍សូរគង រក្សាភាពស្ងប់ស្ងាត់ ពលរដ្ឋដាក់ការសង្ស័យប្រហែលត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជុំវិញទីតាំងល្បែងខាងលើនេះសង្ឃឹម លោក ជា ជួន អធិការស្រុកកងមាស មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផងទាន ជៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់៕
អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ ។ សូមអគុណ ការិយាល័យ និពន្ធនាយក097 503 46 46
No comments:
Post a Comment