ខេត្តក្រចេះ៖ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ស្ថាននីយជញ្ជីងថ្លឹងរថយន្ត មានជ័យ ស្រុកស្នួលខេត្តក្រចេះ នៅតែបន្តបើកភ្លើងខៀវ អោយរថយន្តដឹកទំនិញវេអងខ្នាតធំ ដែលដឹកលើសទម្ងន់ គេចវែសមិនចូលថ្លឹងរថយន្តដឹកទំនិញ។
ជាក់ស្តែង ជារៀងរាល់យប់ថ្ងៃទី២៧,២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រូវបានគេសង្កេតឃើញមានរថយន្តវេអងខ្នាតយក្សជាច្រើនគ្រឿង បានសម្រុកធ្វើសកម្មភាពដឹកទំនិញខ្នាតទ្រងទ្រាយធំ ត្រូវគេសង្ស័យថាទំនិញទាំងនេះបានផ្ទុកលើសទម្ងន់ ហើយគេចមិនចូលថ្លឹងអញ្ជីងទៅតាមផ្លូវច្បាប់។ មូលហេតុទាំងនេះហើយទើបបណ្តាលឲ្យបាត់បង់ចំណូលរដ្ឋ ហើយផ្លូវជាតិជាច្រើនកន្លែងនៅចំណុចស្រុកស្នួលខេត្តក្រចេះនេះ ក៍ត្រូវរងការស្រុតខូច ដោយសារតែគ្មានការទប់ស្កាត់ពីក្រុមហ៊ុន ជញ្ជីងថ្លឹង មានជ័យស្រុកស្នួលខេត្តក្រចេះយើងនេះ។
ប្រជាពលរដ្ឋបានរិះគន់ចំៗទៀតថា នៅលើកំណាត់ផ្លូវជាតិលេខ7 ស្រុកស្នួលខេត្តក្រចេះយើងនេះ បើតាមគេគាតត់សម្គាល់ឃើញថា ផ្នែកខ្លះនៃផ្លូវខាងលើនេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានធ្វើការជួសជុល”មិនចេះចប់ មិនចេះហើយ”កតាទាំងនេះហើយ ដែលធ្វើឲ្យខាតបង់ថវិការរបស់រដ្ឋយ៉ាងធ្ងន់ធ្ងូ ដោយសារតែទង្វើររបស់អស់លោកដែលនាំគ្នាគិតតែពីផលប្រយោជន៍ខ្លួនចាំតែប្រមូលលុយខុសច្បាប់ ក្បត់និងតួនាទីការងាររបស់ខ្លូន។
លោក នូ សុវណ្ណា ប្រធានស្ថាននីយអញ្ជីងថ្លឹងរថយន្តមានជ័យ នៅស្រុកស្នួលខេត្តក្រចេះនេះ នៅព្រឹកថ្ងៃទី២៩ ខែមិថនានេះ លោកបានឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទថា ករណីរថយន្តដឹកទំនិញខ្នាត់ធំមិនចូលថ្លឹងរថយន្តទៅតាមច្បាប់នោះ លោកក៍មិនដឹងដែរ តែមូលហេតុដែលរថយន្តមិនព្រមចូលថ្លឹងនោះលោកនិងចុះមកត្រួតពិនិត្យខ្លួនឯងដោយផ្ទាល់តែម្តង។
ចំណែកលោក សាំង ប៊ុថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ យើងមិនអាចសុំការបំភ្លឺពីលោកបានទេ ពាក់ព័ន្ធបញ្ហាររថយន្តវេអងធុនធំដឹកផ្ទុកទំនិញពេញប្រៀប ដោយលើសទម្ងន់ដែលបណ្តាលឲ្យប៉ះពាល់ដល់ផ្លូវជាតិលេខ7 នៅស្រុកស្នួលខេត្តក្រចេះនេះ។
លោក ឯក រ័ត្ន អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកបានឆ្លើយតបបញ្ជាក់តាមTelegram កាលពីថ្មីៗនេះថា ពាកព័ន្ធការរាយការជូនរឿងបញ្ហា”ស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ”ដែលបើកភ្លើងខៀវ ឲ្យរថយន្តវេអងខ្នាត់ធំ គេចមិនចូលថ្លឹងនោះ លោកថា សូមអរគុណខ្ញុំនឹងពិនិត្យការងារនេះ។
យ៉ាងណាក៍ដោយ ករណីស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ បើកភ្លើងខៀវឲ្យរថយន្តដឹកទំនិញគេមិនឲ្យចូលថ្លឹងរថយន្តតាមច្បាប់នោះ ប្រជាពលរដ្ឋក៍សូមសំណូមពរដល់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិលខេត្តក្រចេះ សូមឯកឧត្តម មេត្តាជួយត្រួតពិនិត្យមើលមន្ត្រី ស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ ស្រុកស្នួលខេត្តក្រចេះនេះផង ព្រោះដោយសាររថយន្តវេអងខ្នាតធំដឹកទំនិញជាច្រើនគ្រឿង គេចមិនចូលថ្លឹងរថយន្តនោះទេ ចំណែកផ្លូវលេខ7 ស្រុកស្នួលខេត្តក្រចេះផ្នែកខ្លះបានរងការខូចខាតយ៉ាងដំនាំ ផ្នែកខ្លះទៀតក៍ទើបតែធ្វើការជួសជុលរួចថ្មីៗនេះផងដែរ៕
No comments:
Post a Comment