ខ្មែរសម្រុកចូលលេងល្បែងភ្លូកទឹកភ្លូកដីក្នុងកាស៊ីណូ”ច្រកដារ ហៅដូង៧ដើម”ដោយពុំមានការទប់ស្កាត់! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ខ្មែរសម្រុកចូលលេងល្បែងភ្លូកទឹកភ្លូកដីក្នុងកាស៊ីណូ”ច្រកដារ ហៅដូង៧ដើម”ដោយពុំមានការទប់ស្កាត់!

 


(ត្បូងឃ្មុំ)៖ អ្នកច្បាប់ប្រាកដជាបានដឹងហើយថាៈ ជាគោលការណ៍ កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យជនជាតិ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ.ក្នុងនោះបើខ្មែរចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ..!។

ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ..!។

តែផ្ទុយទៅវិញ កាស៊ីណូ”គ្មានផ្លាកយីហោ ត្រង់ចំណុច ក្បែរច្រកទ្វារព្រំដែនទ្វេភាគីដារ ហៅដូង៧ដើម”ស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងបានកៀងគរឱ្យជនជាតិខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់នោះឡើយ..!។

ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ..!។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាៈ កាស៊ីណូ”ច្រកដារ.ហៅដូង៧ដើម”ត្រង់ចំណុចខាងលើ គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសង រាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា..!។


ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូមួយនេះជាប្រចាំ!។
ភាគច្រើន ជាពលរដ្ឋកម្ពុជាយើង ដែលនៅភ្នំពេញ.កំពង់ចាម.ព្រៃវែង.ត្បូងឃ្មុំ.រួមនិងខេត្តក្រចេះ!។

ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀតជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់.!។
ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី”រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.ក្នុងកាស៊ីណូ”ច្រកដារ.ហៅដូង៧ដើម”ខាងលើ។

មិនទាំងអស់ទេ! ក្នុងនោះក៏មានជនជាតិវៀតណាមមួយចំនួន បានសម្រុកមកលេងល្បែង ក្នុងកាស៊ីណូ”ច្រកដារ.ហៅដូង៧ដើម”ផងដែរ..!។
ពោលគឺពួកគេឆ្លងដែន ចូលមកតាមច្រកទ្វារព្រំដែនទ្វេភាគីដារ ដោយពុំមានការត្រួតពិនិត្យ និងគ្មានមានលិខិតស្នាម”ប៉ាស្ព័រ”អ្វីឡើយ..!។

ខណៈអាជ្ញាធរមូលដ្ឋាន.រួមនិងសមត្ថកិច្ចនគរបាល ការពារព្រំដែនគោក ប្រចាំនៅច្រកទ្វារព្រំដែនទ្វេភាគីដារ ហៅដូង៧ដើម បានរក្សាភាពស្ងៀមស្ងាត់ ងាប់ត្រចៀកស្ដូកមើលមិនឃើញ ស្ដាប់មិនលឺ នូវរាល់សកម្មភាពខាងលើ..!។

បង្ករជាក្ខណៈងាយស្រួល នឹងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ”ច្រកដារ.ហៅដូង៧ដើម”ក៏ដូចជាផ្ដល់សុវត្ថិភាពសម្រាប់ ជនអន្តោរប្រវេសន៍វៀតណាម ដែលចូលមកលេងល្បែង នៅទីនោះផ្ទាល់!។

ដើម្បីឱ្យមានការឆ្លើយតប និងការលើកឡើងខាងលើ នៅព្រឹកថ្ងៃទី០៤.០៧.២០២៣«ដើមរាំង»បានព្យាយាមសុំការបកស្រាយពីលោក ប៉ោង ស៊ីណាត អធិការស្រុកមេមត់!ដោយលោកថ្លែងយ៉ាងខ្លីថា”ចាំបន្តិចខ្ញុំរវល់ រួចក៏ចុចបិទទូរស័ព្ទ”។

រីឯលោក ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ.បានថ្លែងយ៉ាងខ្លីថាៈ ខ្ញុំកំពុងរវល់ ដោយលោកតម្រូវឱ្យទាក់ទងតាមប្រព័ន្ធ Telegram ជំនួសវិញ!។លុះ«ដើមរាំង»ទំនាក់ទំនងសួរតាម Telegramទៀត ស្រាប់តែលោកស្នងការ ចូលមើលហើយ មិនឆ្លើយតប.! ។

សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើកអាជីវកម្ម”កាស៊ីណូ”និងអាជ្ញាប័ណ្ណសម្រាប់ផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ ។
ពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”បានចុះលេខ ប្រថាប់ត្រាត្រឹមត្រូវ”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង.!។

ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ”ច្រកដារ.ហៅដូង៧ដើម”បែរជាបើកដំណើរការអាជីវកម្ម ដោយកៀងគរឱ្យខ្មែរ ចូលលេងល្បែង ហើយក៏មានជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកលេងល្បែងថែមទៀត…!។

មិនសមណាអាជ្ញាធរ.និងសមត្ថកិច្ចព្រំដែន អត់បង្ក្រាប ឬទប់ស្កាត់បែបនេះសោះ.? ។
ដោយរក្សាភាពស្ងៀមស្ងាត់.ធ្វើមិនដឹងមិនលឺ បណ្ដាលឱ្យសកម្មភាពទាំងនេះ ប្រព្រឹត្តទៅយ៉ាងរលូន បើទោះបីជាខុសច្បាប់ក៍ដោយ៕








No comments:

Post a Comment

Pages