កម្លាំងអធិការក្រុងប៉ោយប៉ែតចាប់បានជនជាតិថៃប្រុស.ស្រីចំនួន៧នាក់និងដកហូតអាវុធខ្លី២ដើមនិងសារធាតុញៀនចំនួន១៦ប្រភេទ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កម្លាំងអធិការក្រុងប៉ោយប៉ែតចាប់បានជនជាតិថៃប្រុស.ស្រីចំនួន៧នាក់និងដកហូតអាវុធខ្លី២ដើមនិងសារធាតុញៀនចំនួន១៦ប្រភេទ



ចេញផ្សាយថ្ងៃសុក្រ ៥ រោច ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣


ក្រុងប៉ោយប៉ែត៖ក្រោយពីបានការផ្ទុះអាវុធបង្កអសន្តិសុខកម្លាំងជំនាញស្រាវជ្រាវចាប់បានជនជាតិថៃប្រុស.ស្រីចំនួន៧នាក់និងដកហូតអាវុធខ្លី២ដើមនិងជួញដូរសារធាតុញៀនចំនួន១៦ប្រភេទត្រូវបានបញ្ជូនបន្តទៅខេត្តស្នងការដ្ឋាននគរបាលបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣។
លោកវរសេនីឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់គេហព័រ ម្សិលមិញ ថ្ងៃនេះថា៖ជនសង្ស័យដែលជាជនជាតិថៃចំនួន៧នាក់រួមមាន÷
១.ឈ្មោះគីតធីជុង ស៊ុមប៊ុតភេទប្រុសអាយុ២៣ឆ្នាំ
២.ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុសអាយុ២៦ឆ្នាំ
៣.ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រាថុលណាកុល ភេទប្រុសអាយុ២៧ឆ្នាំ
៤.ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុសអាយុ២៣ឆ្នាំ
៥.ឈ្មោះ ភិរ៉ាផាត សៀកសាត ភេទប្រុសអាយុ២០ឆ្នាំ
៦.ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុសអាយុ៣០ឆ្នាំ
៧.ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រីអាយុ២៧ឆ្នាំជនជាតិទាំងនេះស្នាក់នៅក្រុងប៉ោយប៉ែត។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖កាលពីថ្ងៃទី ០៣ ខែកក្តដា ឆ្នាំ២០២៣នៅវេលាម៉ោង១១ថ្ងៃត្រង់នៅចំណុចភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែតមានករណីផ្ទុះអាវុធហើយជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណរ៉េតព្រៈរាជអាជ្ញាសាលាដំពូងខេត្តបន្ទាយមានជ័យហើយកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានចុះបង្ក្រាបឃាត់ខ្លួនជាតិថៃបានចំនួន៧នាក់ស្រី១នាក់និងរឹបអូសដកហូតវត្ថុតាងគ្រឿងញៀននិងសាធាតុញៀនមានចំនួន១៦ប្រភេទមាន១.ថ្នាំញៀនប្រភេទគ្រាប់ចតុកោណកែងចំនួន១៣គ្រាប់ ២.ថ្នាំគ្រាប់ចតុកោណកែង៨គ្រាប់៣.ថ្នាំគ្រាប់ពណ៌ស្វាយអក្ស(RR)ចំនួន២០គ្រាប់ ៤.ថ្នាំគ្រាប់ពណ៌ទឹកដោះគោ(DIOR)ចំនួន៤៩គ្រាប់៥.ថ្នាំគ្រាប់ពណ៌បៃតងអក្ស(FRIMIN5)ចំនួន៥បន្ទៈ ៦.ថ្នាំគ្រាប់ពណ៌ក្រហម(FRIMIN5)
ចំនួន១៥បន្ទៈ ៧.ថ្នាំញៀនក្រាមពណ៌សថ្លា៣ថងស្មើ៣.៨២ក្រាម ៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៥គ្រឿង ៩.គ្រឿងញៀនប្រភេទម្ស៉ៅហ្មតសថ្លាចំនួន២៥ថងតូចស្មើ១២៣,៣១ក្រាម ១០.ថ្នាំគ្រាប់ពណ៌ការ៉ុតអក្ស(WY)ចំនួន៤៤០គ្រាប់ ១១.ថ្នាំគ្រាប់ពណ៌ក្រហម(WY)ចំនួន៥០គ្រាប់ស្មើ៤.៥០ក្រាម ១២.អាវុធខ្លី២ដើមមាន
២បង់២២គ្រាប់ ១៣.សៀវភៅប៉ាស្ព័រ៤ក្បាល ១៤.អត្តសញ្ញាណប័ណ្ណថៃ៣សន្លឹក១៥.ដបទឹកថ្នាំអក្ស(ALLERGIN)ចំនួន២៥ដប ១៦.ទូរស័ព្ទដៃ១គ្រឿង។
លោកវរសេនីយ៍ឯកសៅ សារឿនបានបញ្ជាក់ថានៅពេលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៧នាក់ស្រី១នាក់និងវត្ថុតាងគ្រឿងញៀនសាធាតុញៀនចំនួន១៦ប្រភេទគឺមានករណីផ្ទុះអាវុធហើយកម្លាំងស្រាវជ្រាវនិងបង្ក្រាបកាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ហើយត្រូវបាននាំយកសាកសួរតាមចម្លើតសារភាពត្រូវបានកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយជ័យដើម្បីចាត់ការតាមច្បាប់៕





No comments:

Post a Comment

Pages