ចប់ហ្មង! មេ​ប៉ុស្តិ៍​នាំ​ស្រី​ស្នេហ៍​ឡើងឋានសួគ៌ ប្រពន្ធ​តាម​ទាន់​​ផ្អើល​ផ្ទះសំណាក់ នៅក្រុងសៀមរាប! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ចប់ហ្មង! មេ​ប៉ុស្តិ៍​នាំ​ស្រី​ស្នេហ៍​ឡើងឋានសួគ៌ ប្រពន្ធ​តាម​ទាន់​​ផ្អើល​ផ្ទះសំណាក់ នៅក្រុងសៀមរាប!




(សៀមរាប)៖ សូមប្រុងប្រយ័ត្នទាំងអស់គ្នាណាបងៗជាបុរស ដែលមានប្រពន្ធរួចហើយ លួចមានស្រីខាងក្រៅ..!។
ជាក់ស្ដែងៈ លោក​វរសេនីយ៍ត្រី ស៊​ត សៃ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ ក្រុងសៀមរាប ។
បាននាំ​ស្រី​ស្នេហ៍​ឡើងឋានសួគ៌ ហើយ​​ត្រូវ​បាន​ប្រពន្ធ​តាម​ទាន់ រួច​ក៏​វា.យ​​ផ្អើល​ពេញ​​ផ្ទះសំណាក់​ទាំង​កណ្តាល​យប់ កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ក្នុង​ក្រុង​សៀមរាប។
ប៉ុន្តែករណីនេះ ត្រូវបានលោក ស៊​ត សៃ បញ្ជាក់ថាៈ«ឥឡូវកំពុងសម្រួលគ្នានៅប៉ុស្តិ៍ប៉ូលិស»។
ប្រភព​សូម​មិន​បញ្ចេញ​​ឈ្មោះ​បាន​​និយាយ​ឱ្យ​ដឹង​​ថាៈ ពួក​គាត់​មើល​ហ្វេ​ស​ប៊ុ​ក ក៏​​ឃើញ​គេ​បង្ហោះ​តាម​អាខោ​ន Kung Sreymom ដង្ហោយ​រក​ភាព​យុត្តិធម៌ ។
ខណៈស្ត្រី​ម្នាក់​មាន​របួស​ស្នាម​ពេញ​ផ្ទៃមុខ ហើយ​បាន​សរសេរ​ថា ប្រពន្ធ​លោក ស៊​ត សៃ មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​​ជ្រាវ បាន​នាំ​គ្នា​មកវា.យ​គាត់ ​បណ្ដាល​ឱ្យ​របួសធ្ងន់។
ពាក់ព័ន្ធ​ករណី​ខាងលើ​​នេះ ​គេ​សង្ស័យ​ថាៈ ​ជា​ទំនា.ស់​ស្នេហា​ត្រីកោណ ហើយ​សមត្ថកិច្ច ក៏​កំពុង​ស្រាវ​ជ្រាវ​ចាត់ការទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ។
ចំណែក​ស្ត្រី​ម្នាក់​អាយុ​ជាង​៥០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះជួល​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប ។
បាន​បង្ហោះ​​សារ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បញ្ជាក់​ថា៖ បាន​ដាក់​ពាក្យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួច​ហើយ ប្ដឹង​ពី​បទ​ហិ.ង្សា​ដោយ​ចេតនា ។
គាត់​ក៏​សូម​សំណូមពរ​ដល់​សម្តេច​ពុក​ សម្តេចម៉ែ​ ជួយ​រក​យុត្តិធម៌​​ឱ្យ​គាត់​ផង​ដែរ។
ជុំវិញ​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍​ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ។
បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន តាម​តេ​ឡេ​ក្រាម នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៣​ថា ករណី​ហិ.ង្សា​នេះ ​។
លោក​កំពុង​តែ​​ឱ្យ​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​តាម​នីតិវិធី ប្រសិនបើ​ស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ​បាន​៧០​ទៅ​៨០​ភាគរយ លោកនឹង​ផ្តល់​ព័ត៌មាន ជូន​អ្នក​សារព័ត៌មាន​ទាំងអស់តែម្ដង..!។យ៉ាងណាក្ដី នៅព្រឹកទី០៩.០៧.២០២៣«ដើមរាំង»បានព្យាយាមសុំការបញ្ជាក់បន្ថែមពីលោក ដា ចំរើន អធិការក្រុងសៀមរាប ប៉ុន្តែគ្រាន់តែឮសំនួរ លោកអធិការចុចបិទទូរស័ព្ទតែម្ដង! ។ចំណែក​លោក​វរសេនីយ៍ត្រី ស៊​ត សៃ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ បានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី០៩.០៧.២០២៣ថាៈ ពេលនេះលោកកំពុង ធ្វើការសម្របសម្រួលគ្នា។
បើតាមលោក ស៊​ត សៃ របួសរួមនិងការវាយតប់គ្នានោះ គឺមិនធ្ងន់ធ្ងរនោះឡើយ ហើយនឹងត្រូវដោះស្រាយបញ្ចប់ផងដែរ..!។
ទាក់ទិន! បញ្ហាស្នេហាត្រីកោណ របស់ លោក ស៊​ត សៃ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ​នេះដែរ។
គេសង្ឃឹមថាៈ ថ្នាក់ដឹកនាំរួមដូចជាមន្ត្រីពាក់ព័ន្ធ ប្រាកដជា ចាត់វិធានការមិនខានដឡើយដើម្បីជាគំរូ សម្រាប់ពលរដ្ឋក៏ដូចជា មន្ត្រីដទៃទៀត៕



No comments:

Post a Comment

Pages