សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ និងជាប្រធានរដ្ឋឡាវ តាមប្រព័ន្ធវីដេអូ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ និងជាប្រធានរដ្ឋឡាវ តាមប្រព័ន្ធវីដេអូ

 


 
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នេះ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ និងជាប្រធានរដ្ឋឡាវ តាមប្រព័ន្ធវីដេអូ។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបក្ស ថងលុន ស៊ីសុលីត បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា និងបានស្ងោចសរសើរអំពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន ជាមគ្គុទេសដ៏ឆ្នើមនិងប្រកបដោយចក្ខុវិស័យ ដែលទទួលបាននូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជាទាំងមូល។
ចំពោះលទ្ធផលនៃជំនួបពិភាក្សាដ៏មានសារៈសំខាន់រវាងសម្តេចតេជោហ៊ុនសែនជាមួយឯកឧត្តមថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវនិងជាប្រធានរដ្ឋឡាវ សូមតាមដានសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ ÷















No comments:

Post a Comment

Pages