មេ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស្ស​មន មាន​កិច្ចសហការ​ជាមួយ មេ​គយ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ចូល​ស្រុក​ខ្មែរ​​យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ ? - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មេ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស្ស​មន មាន​កិច្ចសហការ​ជាមួយ មេ​គយ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ចូល​ស្រុក​ខ្មែរ​​យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ ?

 



ខេត្តស្វាយរៀង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ស្រែ​វាល ឃុំ​បុស​មន ស្រុក​រំដួល បានឲ្យដឹងថា ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស​មន ទេីប​ឡេីងកាន់តំណែង​ថ្មី រួមដៃគ្នា​ជាមួយ​មេ​គយ​ចល័ត​ផ្ទៃ​ប្រទេស កំពុង​ត្រូវប៉ាន់​គាប​យកលុយ ដាក់​ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ ក្នុង​ខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូចធំ មក​ពី​បណ្តាល​ខេត្ត​នានា កំពុង​សម្រុក​ដឹកទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ តាម​រថយន្ត​ធំៗ​និង​រថយន្ត​សាន់​យ៉ុង រ​ម៉ក​សន្តោង​វែង យ៉ាង​ពេញបន្ទុក ជា​ប្រភព​ចំណូល របស់​សមត្ថកិច្ច​នគ​របាល​និង​មេ​គយ​ច្រក​នេះ​។​
​ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ លោក គុណ ញឹម អគ្គនាយក រដ្ឋ​ករ គយ​កម្ពុជា ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង កុំ​ឲ្យ​បុគ្គល មេ​គយ​ច្រកទ្វារព្រំដែន​បុស​មន ប្រេី​ចៃគយ​ចាំ​អង្គុយ​យកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ គ្មាន​ចេញ​វិក័យប័ត្រ​ឲ្យ​ឡេ​ី​យ​។​
​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​តំបន់​បុស​មន បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ ដឹក​ទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ ដូច​ជា​ឈ្មួញ​ដ៏​ទៃ​ទៀត​មក​ពី​បណ្តាល​ខេត្ត​ផ្សេងៗ សម្រុក​ដឹកទំនិញ​តាម​ច្រក​នេះ បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់ របស់ មេ​គយ​ចល័ត បក្ខពួក​បែងចែក​ផល​ប្រយោជន៍​គ្នា​ធ្វើ​មានបាន មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​
​ទន្ទឹម​នឹង​នេះ​ឈ្មួញ​តូចតាច ក្នុង​ខេត្ត​ស្វាយរៀង​និង​ឈ្មួញ​ដ៏​ទៃ​ទៀត​មកពី​ខេត្ត​ផ្សេងៗ ដឹក​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់​ចេញពី​ស្រុក​យួន​ដូចជា​÷​ផ្លែ​ដូង ផ្លែឈើ ពូក តុ​ជ័រ ធុង​ជ័រ​កៅអី​ជ័រ ដែក​លួស កូន​រទេះ មី ទឹក​ស្ទីង នឹង​គ្រឿង​កុំ​ប៉ុង​គ្រប់មុខ​ត្អូញត្អែរ ប្រាប់​ភ្នាក់ងារ​ព័ត៌មាន យេ​ី​ង​ឲ្យ​ដឹងថា ពួកគាត់​រកស៊ី​សព្វថ្ងៃ​បាន​ត្រឹម​ចិញ្ចិម គយ​ចល័ត​និង មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រំដែន​បុស​មន កំណត់​យក​លុយ ថ្លៃ​បាយ​ទឹក ក្នុង​មួយ​រថយន្ដ​ធំ​ចាប់ពី​៦០​ម៉ឺន​រៀល ទៅ​៧០​ម៉ឺន​រៀល​ជា​កំហិត រីឯ​រថយន្ត​តូច​នឹងរ​ម៉ក​សន្តោង​វែងៗ បង់​ចាប់​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ជា​ថ្នូរ មិន​បង្ក្រាប ។​
​ដូច្នេះ​ហើយ​លោក គុណ ញឹម អគ្គ​រដ្ឋ​ករ គយ​កម្ពុជា និង​លោក អូន ព័ន្ធ មុន្នី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ចំពោះ មេ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស​មន ទេីប​ឡេីងកាន់តំណែង​ថ្មី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​អង្គុយ​ចាំ​យក​លុយ មិន​ចេញ​វិក័យប័ត្រ​ឲ្យ ត្រូវបាន​លាតត្រដាង រិះគន់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ទំនិញ អះអាង​ចំៗ​ថា ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែ​! ៕​ដោយសហការី












No comments:

Post a Comment

Pages