ពលរដ្ឋ 4 គ្រួសារនៅភូមិក្រសាំងខឃុំសានគរស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ចោទប្រកាន់លោកម៉េង ផល្លី ភូតភរម៌គេចវេសមិនព្រមទទួលខុសត្រូវលើកិច្ចសន្យាដោះដូរដីកាលពីថ្ងៃទី 17 ខែឧសភាឆ្នាំ 2012នឹងបានសំណូមពរដល់ឯកឧត្តមងួនរតនៈអភិបាលខេត្តកំពង់ធំជួយដោះស្រាយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពលរដ្ឋ 4 គ្រួសារនៅភូមិក្រសាំងខឃុំសានគរស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ចោទប្រកាន់លោកម៉េង ផល្លី ភូតភរម៌គេចវេសមិនព្រមទទួលខុសត្រូវលើកិច្ចសន្យាដោះដូរដីកាលពីថ្ងៃទី 17 ខែឧសភាឆ្នាំ 2012នឹងបានសំណូមពរដល់ឯកឧត្តមងួនរតនៈអភិបាលខេត្តកំពង់ធំជួយដោះស្រាយ


 

កំពង់ធំថ្ងៃទី 14 ខែកញ្ញាឆ្នាំ 2023កាលពីអំឡុងឆ្នាំ 2012 លោកម៉េងផល្លីនៅភូមិជាអាប់ឃុំចំណាយក្រោមស្រុកស្ទោងខេត្តកំពង់ធំបានរៀបចំធ្វើអាងស្តុបទឹកនៅតំបន់ខ្សែខ្លែងដើម្បីយកទឹកស្រោចស្របស្រែបណ្ដេញទឹកប៉ុន្តែបានប៉ះពាល់ដីប្រជាពលរដ្ឋចំនួន 8 គ្រួសារថ្មើរហ្នឹង 27 ហត្តានៅភូមិក្រសាំងខរឃុំសានគរស្រុកកំពង់ស្វាយខេត្តកំពង់ធំ នៅពេលនោះលោកម៉េងផល្លីបានស្នើសុំដោះដូរដីប្រជាពលរដ្ឋទាំង 8 គ្រួសារចេញពីទីតាំងធ្វើអាងទឹកដោយសន្យាថាប្រគល់ដីនៅខាងក្រៅអាងទឹកជូនប្រជាពលរដ្ឋទាំងប្រាំបីគ្រួសារគ្រប់ចំនួនវិញ។ពេលនោះដែរលោកម៉េងផល្លីបានវាស់ដីបីឡូប្រគល់ជូនមកឱ្យប្រជាពលរដ្ឋទាំងប្រាំបីគ្រួសារគ្រប់ចំនួននិងបានធ្វើកិច្ចសន្យាផ្ដិតមេដៃទាំងសងខាងនិងមានសាក្សីដឹងលឺទុកជាចំណាំដើម្បីបញ្ចប់រឿង។
ក្រោយមកមានប្រជាពលរដ្ឋ 4 គ្រួសារ។ដែលមានជីវភាពខ្វះខាតនិងដោយសារពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ផងនោះបានចេញទៅរកស៊ីនៅស្រុកឆ្ងាយលុះពេលត្រឡប់មកវិញស្រាប់តែឃើញឈ្មោះបៀ ប៊ននិងប៊ន ណៃធ្វើស្រែនៅលើដីរបស់ខ្លួនពេលសួរនាំគេប្រាប់ថាបានទិញពីលោកម៉េងផល្លីហើយ ហើយពួកខ្ញុំបាទបានទៅសួរលោកម៉េងផល្លីគាត់ឆ្លើយថាឲ្យវាយកទៅចាំគាត់រកដីឱ្យវិញ ក្រោយមកពួកខ្ញុំបាទតែងសួរលោកម៉េងផល្លីជាញឹកប៉ុន្តែលោកម៉េងផល្លីបានត្រឹមឆ្លើយថាកុំភ័យអីដីនៅមានច្រើនចាំអញវាស់ឱ្យធ្វើឲ្យពួកខ្ញុំជឿនឹងទុកចិត្តរហូតមក។
លុះដល់ខែមិថុនាឆ្នាំ២០២៣ពេលខេត្តបង្កើតជាគណៈកម្មការកាត់ឆ្វាលដីតំបន់បីចូលតំបន់ពីរឱ្យប្រជាពលរដ្ឋធ្លាប់អាស្រ័យផលពួកខ្ញុំបាទបានទៅសួរលោកម៉េងផល្លីម្ដងទៀតស្រាប់តែលោកម៉េងផល្លីឆ្លើយថាពួកខ្ញុំទាំង 4 នាក់គ្មានដីនៅកន្លែងគាត់ទៀតទេជាចម្លើយដែលធ្វើឲ្យពួកខ្ញុំខកចិត្តយ៉ាងខ្លាំងចំពោះការលួងលោមរបស់គាត់កន្លងមក។ ហេតុអី្វបានជាបួនគ្រួសារទទួលបានដីពីលោកម៉េងផល្លីគ្រប់ចំនួនចំណែកខ្ញុំបួនគ្រួសារមិនបានទទួលដីពីលោកម៉េងផល្លីទៅវិញ។
ប្រជាពលរដ្ឋទាំងបួនគ្រួសារដែលពុំបានទទួលដីពីលោកម៉េងផល្លីបានលិខិតសំណូមពរគោរពជូនឯកឧត្តមងួនរតនៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ។ដែលលោកតែងតែឈឺឆ្អាលនិងជួយដោះស្រាយនៅទុក្ខលំបាកប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំឱ្យជួយដោះស្រាយជូនពួកគាត់ខណៈពួកគាត់ទាំង 4 គ្រួសារកំពុងតែមានជីវភាពខ្វះខាតដោយសារពុំមានដីធ្វើស្រែដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។
ចំណែកលោកម៉េងផល្លីបានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធទូរសព្ទថាលោកបានដោះស្រាយជាមួយប្រជាពលរដ្ឋទាំង 8 គ្រួសារនៅថ្នាក់មូលដ្ឋានឃុំនិងស្រុករួចរាល់ហើយមិនមានរឿងដូចការលើកឡើងរបស់ប្រជាពលរដ្ឋទាំងបួនគ្រួសារនោះទេ
សូមបញ្ជាក់ថា ឈ្មោះម៉េង ផល្លី នេះកាលពីអំឡុងឆ្នាំ២០១២ ត្រូវបានថ្នាក់ជាតិចុះមកបង្ក្រាប គ្រឿងចក្រ ជិត១០០គ្រឿង ដោយឡែកលោក ម៉េង ផល្លី ត្រូវឃាត់ខ្លួន យកទៅដាក់ពន្ធនាគារ ព្រៃ.ស.ចំនួន.៥.ឆ្នាំ រួចមកហើយ៕016554423







No comments:

Post a Comment

Pages